logo

បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ

បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ

·       ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ ៣យ៉ាងគឺៈ ការរៀបចំស្រះ ការគ្រប់គ្រងគុណភាពទឹក និងការផ្តល់ចំណី ។

·       រដូវកាលចិញ្ចឹមៈ អាចចិញ្ចឹមបានពេញ ១ ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់ ។

·       វិធីសាស្ត្រចិញ្ចឹមៈ ការចិញ្ចឹមបង្កងក្នុងស្រះមាន ៣ របៀបគឺការចិញ្ចឹម ទ្រង់ទ្រាយតូច ឬ ជាលក្ខណៈគ្រួសារទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហកម្ម ។

·       ការចិញ្ចឹមទ្រង់ទ្រាយតូច ឬជាលក្ខណៈគ្រួសារៈ ជារបៀបចិញ្ចឹមដែលមិន ចំណាយទុនច្រើនលើការទិញសម្ភារៈមកប្រើប្រាស់ ចំណី និងមិនទាមទារ បច្ចេកទេសខ្ពស់ ហើយទិន្នផលអាចទទួលបានពី ៤០០ ទៅ ៦០០ គីឡូក្រាម ក្នុង ០១ ហិចតាក្នុង ១រដូវ រយៈពេលពី ៦ ទៅ ៨ ខែ ។

·       ការចិញ្ចឹមទ្រង់ទ្រាយមធ្យមៈ ស្រះត្រូវមានលក្ខណៈសមស្របតាមបច្ចេកទេស ទាមទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និងចំណាយទុនច្រើន ដូចជាការ ទិញពូជ ការដាក់ជី និងចំណី ទិន្នផលអាចទទួលបាន ពី ៦០០ ទៅ ១៥០០គីឡូក្រាម ក្នុង ១ ហិចតា ក្នុង ១រដូវ រយៈពេលពី ៦ ទៅ ៨ ខែ ។

·       ការចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហកម្ម ទាមទារត្រូវចំណាយទុនច្រើនលើការរៀបចំស្រះ ការទិញកូនបង្កងពូជ ចំណី ទិញសម្ភារៈប្រើប្រាស់ ដូចជាម៉ាស៊ីនបូមទឹក ម៉ាស៊ីនបង្កើនអុកស៊ីសែន ។ល ។ និងទីតាំងស្រះចិញ្ចឹម ត្រូវសមស្របតាមលក្ខណៈបច្ចេកទេស មានផ្ទៃដីធំទូលាយ និងអនុវត្តបច្ចេកទេសខ្ពស់ ហើយទិន្នផលអាចទទួលបានពី ២០០០ ទៅ ៤០០០ គីឡូក្រាម ក្នុង ១រដូវ រយៈពេលពី ៦ ទៅ ៨ ខែ ។