ការស្តុកទុកគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់គុណភាពនិងតម្លៃសេដ្ឋកិច្ចគ្រាប់ស្វាយចន្ទី។ប្រសិនបើយើងស្តុកទុកបានត្រឹមត្រូវតាមបច្ចេកទេស នោះយើងនឹងទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ កត្តាសំខាន់ៗរួមមាន៖
- ត្រូវរក្សាទុកនៅក្នុងឃ្លាំងដែលមានសុវត្ថិភាព គ្មានការបំផ្លាញពីពពួកកត្តាសត្វចង្រៃ ដូចជា សត្វកណ្ដុរ សត្វល្អិត សត្វស្លាប និងមិនឲ្យត្រូវពន្លឺថ្ងៃ និងទឹកភ្លៀង
- មុននឹងស្តុកទុកត្រូវហាលគ្រាប់ស្វាយចន្ទីនៅកន្លែងស្ងួតស្អាតលើស្បៃសាបឬបេតុងចំនួន ៣-៤ ថ្ងៃ កំរាស់ ១០ទីម៉ែត្រ ក្នុងរយៈពេល២ម៉ោង រាស់ត្រឡប់ចុះឡើងម្ដង បន្ទាប់ពីហាលរួចត្រូវទុកឲ្យត្រជាក់ ទើបយកមក រក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់ចេញចូលបានល្អ
- គ្រាប់ស្វាយចន្ទីដែលបានស្តុកទុកត្រូវមានសំណើមចន្លោះចាប់ពី ៨-១០ % ប្រសិនបើសំណើមទាបជាងនេះអាចធ្វើឲ្យគ្រាប់ងាយបាក់បែក ឬ បើខ្ពស់ជាងនេះអាចត្រូវរងការបំផ្លាញបំផ្លាញដោយសារសត្វល្អិត និង ផ្សិត។
១. បច្ចេកទេសដាំដុះដំណាំស្វាយចន្ទីជាលក្ខណៈអាជីវកម្ម គម្រោង ស្ទៀរ (STEER) សហការរៀបចំដោយ អង្គការ Save the Children អង្គការ IDE និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង ឆ្នាំ២០២១
២. បច្ចេកទេសដាំដំណាំស្វាយចន្ទី រៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦
៣. ផលិតកម្មដំណាំស្វាយចន្ទី ដែលធន់ នឹងអាកាសធាតុ គម្រោងកម្ពុជាហាវែស២