logo

ការជ្រើសរើស និង​ពង្រីកពូជ

ការជ្រើសរើស និង​ពង្រីកពូជ

ដើម្បីទទួលបានទិន្នផលខ្ពស់ គេគួរតែអនុវត្តវិធីសាស្រ្តពង្រីកពូជតាម ការអនុវត្តការផ្សំ ឬបំបៅ(តត្រួយ)។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីជ្រើសរើសពូជស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់

1.    រើសស្វាយចន្ទី ដែលដុះលូតលាស់លឿន ហើយបែកមែកសាខា

2.    ត្រូវមានពី ១០-៣០ ចង្កោមផ្កាក្នុងមួយម៉ែត្រការ៉េ និង បើសិនមានច្រើនជាងនេះកាន់តែប្រសើរ

3.    ត្រូវមានផ្កាឈ្មោលពី ២០០-៣០០ផ្កា និងមានផ្កាទ្វេភេទពី ៤០-៨០ ក្នុងចង្កោមផ្កានោះ ហើយបើមានផ្កាទ្វេភេទច្រើនជាងនេះ វាអាចមានសក្តានុពល ផ្តល់ផលកាន់តែខ្ពស់

4.    គ្រាប់ត្រូវមានទម្ងន់ជាមធ្យមពី ៧-៩ក្រាមក្នុងមួយគ្រាប់ ឬ ១២០- ១៥០គ្រាប់ក្នុងមួយគីឡូក្រាម

5.    ដើមស្វាយចន្ទីត្រូវចេញផ្កានៅពាក់កណ្តាលរដូវ (ខែមករា-កុម្ភៈ)ឬនៅចុងរដូវ (ខែកុម្ភៈ-មីនា) ដើម្បីចៀសវាងការបំផ្លាញរបស់មូសតែ ហើយត្រូវចេញផ្ការយៈពេលខ្លី (១-៣ខែ)

6.    ដើមពូជត្រូវធន់ទ្រាំនឹងសត្វល្អិត ជំងឺ និងអាកាសធាតុក្នុងតំបន់

7.    គ្រាប់ដែលប្រមូលផលពីដើមពូជ ត្រូវតែបានសាច់លើសពី ២៨%

8.    ពេលដើមមេពេញវ័យ(១៥ឆ្នាំឡើងទៅ) ត្រូវបានគ្រាប់ពី ១៥-២៥ គីឡូក្រាមក្នុងមួយឆ្នាំ

9.    នៅដំណាក់កាលដំបូង ដើមពូជដែលមានអាយុ ៨ឆ្នាំ ត្រូវប្រមូលផល បានលើសពី ១០គីឡូក្រាម ក្នុង មួយឆ្នាំ