logo

កំណត់ត្រាក្នុងកសិដ្ឋាន

កំណត់ត្រាក្នុងកសិដ្ឋាន
  • កសិករគួរតែរក្សាកំណត់ត្រាកសិដ្ឋានរបស់ពួកគេជាប្រព័ន្ធ។
  • ក្នុងការរក្សាកំណត់ត្រាកសិដ្ឋាន កំណត់ត្រាដំណាំដាំដុះត្រូវរក្សាទុកយ៉ាងតិច ៣ ឆ្នាំ។
  • នៅក្នុងកំណត់ត្រាកសិដ្ឋាន ត្រូចកក់គ្រប់ជំហានពីការរៀបចំរហូតដល់ទីផ្សារ (គ្រាប់ពូជ ជី ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងប្រវត្តិស្រោចស្រព តម្លៃធាតុចូល ថ្លៃពលកម្ម តម្លៃក្រោយការប្រមូលផល របាយការណ៍ចំណូល ប្រាក់ចំណេញ និងការបាត់បង់)។
  • តាមរយៈការរក្សាកំណត់ត្រាកសិដ្ឋាន កសិករអាចវិភាគពីការអនុវត្តកន្លងមក និងតម្រូវការនាពេលអនាគតរបស់ពួកគេ។
  • កសិករក៏អាចដឹង និងគណនាប្រាក់ចំណូល និងការចំណាយរបស់កសិដ្ឋានរបស់ពួកគេ ហើយអាចយល់ពីចំណុចខ្លាំង និងភាពខ្សោយនៃអាជីវកម្មក្នុងកសិដ្ឋានរបស់ពួកគេ។
  • ជាលទ្ធផល ជំនាញគ្រប់គ្រងកសិដ្ឋានរបស់ពួកគេនឹងប្រសើរឡើង និងអាចគ្រប់គ្រងកសិដ្ឋានរបស់ពួកគេកាន់តែមានលក្ខណៈជាប្រព័ន្ធ។