logo

គន្លឹះសម្រាប់អនុវត្ដកំឡុងពេលស្ទូងកូន

គន្លឹះសម្រាប់អនុវត្ដកំឡុងពេលស្ទូងកូន
  • ការភ្ជួររាស់ដីគួរតែអនុវត្ដឱ្យបានត្រឹមត្រូវ រលោង និងផ្ទៃផ្នែកខាងលើនៃដីគួរតែត្រូវបានពង្រាប
  • កូនសំណាបគួរតែរឹងមាំ ទំហំស្មើគ្នា និងគ្មានជំងឺ
  • ការស្ទូងនៅអាយុសំណាប ១៥-២០ ថ្ងៃ (ប្រសិនបើអាយុសំណាបខ្ចី សន្ទូងគឺមានការលូតលាស់លឿន មានការដុះពន្លក ៤ ទៅ ៥ ដើមបន្ថែមទៀតពីដើមនីមួយៗ និងពន្លកដែលដុះចេញដំបូងរឹងមាំ និងផ្ដល់កួរធំៗ។
  • ការបញ្ចលទឹកធ្វើឡើងប្រហែល 3 ថ្ងៃមុននឹងដកសំណាប ដើម្បីស្ទូង។ ដកថ្នមៗដោយយកចិត្តទុកដាក់នៅផ្នែកខាងក្រោមនៃសំណាបនៅពេលដែលយកចេញពីដី។ កុំចងកូនសំណាបឱ្យតឹងពេល។ ត្រូវស្ទូងកូនសំណាបភ្លាមៗបន្ទាប់ពីដករួច។
  • ស្ទូង ២ ទៅ ៣ កូនសំណាបក្នុងគុម្ព។ ប្រសិន​បើ​ស្ទូង​តែ​មួយ​សំណាបទេ ចំនួន​គុម្ពដែល​បាត់​អាច​មាន​ច្រើន។ ប្រសិនបើស្ទូងលើសពី ៣ កូនសំណាបក្នុងគុម្ព វាអាចកាត់បន្ថយចំនួនពន្លក/ដើមបែក និងធ្វើឱ្យមានការបែកគុមយឺតផងដែរ។ ការឆ្លងជម្ងឺ និងសត្វល្អិតអាចមានច្រើន ដែលធ្វើអោយមានតម្រូវការគ្រាប់ពូជបន្ថែម។
  • ចន្លោះគុម្ពគួរតែស្មើគ្នា និងត្រឹមត្រូវ។ ប្រសិនបើសន្ទូងក្រាស់ពេក សត្វល្អិត និងជំងឺអាចឆ្លងបានយ៉ាងងាយស្រួល ហើយការដុះលូតលាស់របស់ស្រូវមានការប្រកួតប្រជែងគ្នាខ្ពស់ ដែលនឹងធ្វើឱ្យមានទំហំកួរតូច និងមានចំនួនគ្រាប់តិច។
  • កូនសំណាបគួរស្ទូងក្នុងជម្រៅដី ៣ សម។ ប្រសិនបើស្ទូងលើសពី ៣ សម ពេលវេលានៃការស្ទុះងើបឡើងវិញរបស់កូនសំណាបនឹងយឺតយ៉ាវ និងការចាក់ឫសពី ២ ទៅ ៣ ស្រទាប់ ដែលនាំឱ្យមានការយឺតយ៉ាវក្នុងការបែកគុម្ព។ ការបែកគុម្ពខ្សោយ ដែលធ្វើទិន្នផលស្រូវអាចថយចុះ។
  • បញ្ចូលទឹកភ្លាមៗបន្ទាប់ពីស្ទូង។ កម្ពស់ទឹកគួររក្សានៅកម្ពស់ពីរភាគបីនៃកម្ពស់កូនសំណាប ហើយរក្សាកម្រិតនេះក្នុងរយៈពេល 7 ថ្ងៃ។ ប្រសិនបើកម្រិតទឹកទាបជាង ៨ សម នោះកូនសន្ទូង និងឫសនឹងទទួលរងកម្ដៅខ្ពស់ពីសីតុណ្ណភាព ហើយអាចនឹងត្រូវខូចខាត។ ដែលអាចមានភាពពិបាកក្នុងការគ្រប់គ្រងស្មៅ។
  • ប្រសិនបើមានភ្លៀងធ្លាក់ញឹកញាប់បន្ទាប់ពីស្ទូងរួច ត្រូវបង្ហូរទឹកចេញពីស្រែបន្ទាប់ពីរយៈពេល ៧ ថ្ងៃ ធ្វើដូចនេះដើម្បីឱ្យឫសដុះលូតលាស់បានល្អ ដែលធ្វើអោយចំនួនដើមបែកច្រើន ហើយចំនួនដើមបែកទាំងនោះក៏រឹងមាំផងដែរ។
  • ធ្វើការស្ទូងកូនឡើងវិញនៅកន្លែងគុម្ពដែលបាត់ បន្ទាប់ពីស្ទូង ៦ ថ្ងៃ។ ប្រសិនបើការពន្យាទៅលើការស្ទូងបំពេញឡើងវិញ នោះរយៈពេលនៃការចេញផ្កាកួរ និងពេលវេលាទុំនឹងមិនស្មើគ្នាទេ ហើយវានឹងបណ្តាលឱ្យមានការលាយគ្នានៃគ្រាប់ស្រូវពណ៌បៃតងនៅពេលប្រមូលផលស្រូវ។ ដូច្នេះ ការស្ទូងកូនសំណាបឡើងវិញ ត្រូវធ្វើឱ្យរួចរាល់ក្នុងរយៈពេលមួយខែ បន្ទាប់ពីស្ទូងរួច។