logo

ជំងឺមីកូប្លាស្មា

ជំងឺមីកូប្លាស្មា

ជំងឺនេះបង្កឡើងដោយបាក់តេរី ហើយច្រើនកើតនៅក្នុងទ្រុងជ្រូកណាដែលមានសំណើមជាប់ ខ្វះអនាម័យ ។

 រោគសញ្ញា 

·       កំដៅឡើង ៣៩.៥ អង្សាសេ

·       ក្អកខ្លាំងនៅពេលព្រឹក ព្រោះអាកាស- ធាតុត្រជាក់ និងក្អកជាប់គ្នា ៧-៨ ដង ក្នុង ១ លើក

·       ជ្រូកនៅតែស៊ីចំណី តែអាចស្រូបយក សារធាតុចិញ្ចឹមបានតែ ៥០ ភាគរយ

·       ពិបាកដកដង្ហើម និងហៀរសំបោរខាប់

ការព្យាបាល និងការពារ 

·       យើងអាចព្យាបាលដោយប្រើអង់ទីប៊ីយោទិក ដូចជា អុកស៊ីតេត្រាស៊ីគ្លីន ឬអង់រ៉ូប្លុកសាស៊ីន ឬផ្លរហ្វេនីកុល   រយៈពេល ៥ ថ្ងៃជាប់គ្នា។

·       យើងអាចប្រើដុកស៊ីស៊ីគ្លីន ឬផ្គរហ្វេនីកុល លាយជាមួយចំណីចំពោះកូនជ្រូក ២ អាទិត្យ ក្រោយពេលផ្តាច់ដោះ ។ ត្រូវលាយដុកស៊ីស៊ីគ្លីន ឬផ្នូរហ្វេនីកុល ក្នុងចំណីឱ្យកូនជ្រូកស៊ី ១ អាទិត្យ មុនពេលយកទៅដាក់ទ្រុងជ្រូកសាច់ ។