· វិធានការដែលអនុវត្តដដែលៗប្រចាំថ្ងៃ ដើម្បីការពារជំងឺ គឺតាមរយៈការរៀបចំកសិដ្ឋាន បានរៀបរយ និងមានអនាម័យល្អ ។
· នេះគឺមានន័យថា លាមកជ្រូកត្រូវសំអាតចេញពីទ្រុងជារៀង រាល់ថ្ងៃ។
· បើយើងមានលទ្ធភាព អាចសាងសង់ជាទ្យឧស្ម័ន ដោយយកហ្គាសសំរាប់ចម្អិនចំណីអាហារ ជាអគ្គិសនីសំរាប់កំដៅកូនជ្រូក និងបំភ្លឺនៅពេលយប់ជាដើម ចំណែកឯកាកសំណល់ចេញពីឡ អាចយកធ្វើជាជីធម្មជាតិយ៉ាងល្អសំរាប់ដាក់បន្លែ ដំណាំ និងរុក្ខជាតិផ្សេងៗ។
· ការបោសសំអាត បានហ្មត់ចត់ជាប្រចាំនៅក្នុងទ្រុងជ្រូក ជួយកាត់បន្ថយគ្រោះថ្នាក់នៃការផ្ទះជំងឺ។
· រាល់ពេលសំអាត យកល្អគួរប្រើជាមួយថ្នាំសំលាប់មេរោគ (ដូចជា ហួរម៉ាដែស ធីអេជ ៤ អុីយ៉ូដាវិច បាយអូគ្លីន) លើគ្រប់ទ្រុងមេកើតកូន និងទ្រុងថែទាំកូនជ្រូក មុនពេលដាក់ជ្រូកមេថ្មី ឬកូនជ្រូកដាក់បញ្ចូលថ្មី ។
· បើមិនចាំបាច់ មិនគួរអនុញ្ញាតអោយអ្នកដទៃចូលមើលកសិដ្ឋាន ឬទ្រុងជ្រូករបស់អ្នកទេ ជាពិសេសនៅក្នុងកំឡុងពេលផ្ទះជំងឺ ព្រោះវាអាចចំលងជំងឺមកជ្រូករបស់អ្នកបាន។
· ផ្ទុយទៅវិញ បើអនុញ្ញាតឱ្យអ្នកដទៃចូលមើល យើងត្រូវតែឱ្យពួកគាត់មុជទឹក និងផ្លាស់ប្តូរសំលៀកបំពាក់ដែល មាននៅក្នុងកសិដ្ឋាន ឬខោអាវដែលបានសំលាប់មេរោគអោយបានត្រឹមត្រូវ ។
· បន្ទាប់ពីមើលទ្រុង ជ្រូកមួយហើយមិនត្រូវស្លៀកពាក់ខោអាវទាំងនេះទៅមើលជ្រូករបស់កសិករផ្សេងទៀតទេ ព្រោះសំលៀកបំពាក់ និងស្បែកជើង អាចនាំជំងឺឆ្លងបាន។
· អ្នកទស្សនាត្រូវសំលាប់មេរោគលើស្បែកជើង កវែងជាមុនសិន ដោយជ្រលក់ជើងចូលក្នុងទឹកលាយថ្នាំសំលាប់មេរោគ មុនពេលចូលក្នុងទ្រុងជ្រូក ។
· មិនគួរឱ្យអ្នកទស្សនកិច្ចចូលមើលទ្រុងមេកើតកូនទេ ព្រោះមេជ្រូកមានរបួសលើប្រដាប់បន្ត ពូជ និងកូនជ្រូកនៅតូចៗ ងាយចំលងជំងឺណាស់ ។
· ការសំលាប់មេរោគ និងធ្វើអនាម័យបានល្អ កាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង។ ការរៀបចំបែងចែកដាក់ជ្រូកតាមទម្ងន់ មេជ្រូក ជ្រូកបា មេផើម និងកូនជ្រូក ក៏ជាវិធីមួយជួយកាត់បន្ថយការផ្ទុះជំងឺ និងរីករាលដាលនៃជំងឺផងដែរ (ការឆ្លងជំងឺពីជ្រូកចាស់មកជ្រូកក្មេង) ។
· ប្រសិនបើចាំបាច់ បំបែកកូនជ្រូកតូច ឬខ្សោយជាងគេ ចេញពីកូនជ្រូកដែលឈ្នះ ហើយធំជាង ។ការអនុវត្តបែបនេះ ការពារកូនជ្រូកដែលខ្សោយជាង កាន់តែខ្សោយទៅៗ នៅពេលដែលពពួកវា ស៊ីចំណីមិនបានគ្រប់គ្រាន់ ។