logo

ជ្រូកជំទង់ និងជ្រូកសាច់

ជ្រូកជំទង់ និងជ្រូកសាច់

·       សំដៅលើជ្រូកចាប់ពីផ្តាច់ដោះរហូតដល់ពេលលក់។

·       កូនជ្រូកត្រូវបានគេបំបែកពីទ្រុងថែទាំ (ទ្រុងមត្តេយ្យ) មកដាក់ក្នុងទ្រុងជ្រូកសាច់នៅអាយុ ១២ អាទិត្យ នៅពេលដែលពួកវាមានទំងន់ ១៨ ទៅ ២០ គ.ក។

·       ការបំបែកនៅអាយុខ្ចីពេក ឬទំងន់ស្រាលពេក អាចកាត់បន្ថយសមត្ថភាព និងលទ្ធភាពនៃការលូតលាស់របស់ជ្រូក ។

·       ទំហំទីធ្លាផ្តល់ចំណីមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលជ្រូកកាន់តែធំ។ជ្រូកដែល ខ្សោយ និងជ្រូកដែលមិនអាចប្រជែងគេបាន មិនមានឱកាសស៊ីចំណីបានគ្រប់គ្រាន់ទេ ហើយពួកវា កាន់តែតូចជាងគេ ។

·       យ៉ាងហោចណាស់ ត្រូវមានក្បាលបឺតទឹក ២ ក្នុងទ្រុងមួយ ហើយពេលដែលជ្រូកត្រូវការទឹក ត្រូវមានគ្រប់ពេល។

·       ចូរអ្នកត្រួតពិនិត្យទឹកជារៀងរាល់ថ្ងៃ ហើយបំពង់ទឹកគួរធ្វើពីសំណបាហាំង ដើម្បីការពារការខាំស៊ីរបស់ជ្រូក។

·       នៅក្នុងទ្រុងជ្រូកសាច់ គួរមានដាក់ទែម៉ូម៉ែត្រ ដើម្បីតាមដានសីតុណ្ហភាពនៅក្នុងទ្រុង ។

·       សីតុណ្ហភាពសមស្របសំរាប់ជ្រូកសាច់ គឺ ២៥-២៨ អង្សាសេ។ សំរាប់ការចិញ្ចឹមតាមបែប ឧស្សាហកម្ម គេដាក់កង្ហារសំរាប់បឺតខ្យល់ សំរាប់ស្រូបយកក្លិនស្អុយ និងបក់ខ្យល់ចូល ដើម្បីជួយ ឱ្យសីតុណ្ហភាពក្នុងទ្រូងត្រជាក់ ។