logo

ដំណាក់កាលសំរាប់អង្កេតមើលការរកឈ្មោល

ដំណាក់កាលសំរាប់អង្កេតមើលការរកឈ្មោល

·       ទី១

តាមរយៈការអង្កេតសញ្ញានៃការរកឈ្មោល (នៅមិនស្ងៀម និងពាក់ជ្រូកដទៃ មិនសូវស៊ីចំណី ឆ្លេឆ្លា) ប្រដាប់បន្តពូជឡើងក្រហមពណ៌ផ្កាឈូកចាស់ និងមានទឹករំអិលហូរ) ។

ការសង្កត់លើខ្នង (មេជ្រូកនៅស្ងៀម) ត្រូវបានគេយកមកប្រើ (ឬផ្នែកម្ខាងទៀតលើខ្នង) ដើម្បីកំណត់ពេលវេលាបង្កាត់ពូជបានត្រឹមត្រូវ ។

·       ទី២

តាមរយៈការនាំជ្រូកបាទៅជិតមេជ្រូក ជ្រូកមេនឹងបង្ហាញសញ្ញារកឈ្មោលយ៉ាងច្បាស់ ។

ប្រការនេះគួរធ្វើដោយផ្ទាល់ ក្រោយពេលដាក់ចំណីនៅពេលព្រឹក និងពេលល្ងាច ។

ការចាប់ផ្តើមរកឈ្មោលរបស់ជ្រូកមេ វាអាស្រ័យទៅតាមពូជ។

មេជ្រូកក្នុងស្រុក (ពូជ ក្នុងស្រុក) រកឈ្មោលនៅអាយុ ៣-៤ ខែ ទំងន់ ៤៥-៥០ គ.ក។

រីឯពូជនាំចូលវិញ រកឈ្មោល នៅអាយុ ៦-៧ ខែ ទំងន់ ៦០-៧០ គ.ក ។