ការវេចខ្ចប់កូនត្រី
ដំបូង បញ្ចូលទឹកក្នុងថង់ផ្លាស្ទិកជាមួយនឹងទឹកស្អាត ២០%។ ត្រូវប្រើប្រាស់ថង់ប្លាស្ទិកដែលមានប្រវែង ៧០ សង់ទីម៉ែត្រ និងទទឹង ៣០-៤០ សង់ទីម៉ែត្រ។
បន្ទាប់មក បញ្ចូលខ្យល់អុកសីសែន ៨០% ចូលទៅក្នុងថង់ ហើយចងជាមួយកៅស៊ូអោយតឹង។
ចំនួនកូនត្រីក្នុងមួយថង់ គឺអាស្រ័យលើចម្ងាយដែលត្រូវដឹកជញ្ជូន ទំហំកូនត្រី និងសីតុណ្ហភាពទឹក។
ចំនួនកូនត្រីអាចបន្ថែមទៀតបាន ប្រសិនបើការដឹកជញ្ជូនមានរយៈពេលខ្លី ហើយសីតុណ្ហភាពត្រជាក់។
នៅសីតុណ្ហភាពទឹក ២៥ អង្សា កូនត្រី ១០០០០-១៥០០០ អាចរក្សាទុកបានលើសពី ២០ ម៉ោងនៃការដឹកជញ្ជូន។
កូនត្រីប្រវែង ១,៥ សង់ទីម៉ែត្រ អាចដាក់បានរហូតដល់ចំនួន ៣៥០០ - ៥០០០ ក្នុងមួយថង់ ហើយកូនត្រី ៣ សង់ទីម៉ែត្រអាចដាក់បានរហូតដល់ចំនួន ១៥០០ - ២០០០ ក្នុងមួយថង់។ (ទំហំថង់ប្លាស្ទិក = 70 សង់ទីម៉ែត្រ x 30-40 សង់ទីម៉ែត្រ)
ការដឹកជញ្ជូនកូនត្រី
ជៀសវាងការដឹកជញ្ជូនកូនត្រីនៅសីតុណ្ហភាពក្ដៅ ដើម្បីកាត់បន្ថយត្រីស្ត្រេស។ នៅរដូវក្តៅ កូនត្រីគួរតែដឹកជញ្ជូននៅពេលព្រឹក ឬពេលល្ងាច។
ក្រាហ្វិក ១ ការរៀបចំសម្រាប់ការដឹកជញ្ជូនកូនត្រី (ប្រភព៖ ការបង្ហាញ ការដឹកជញ្ជូនត្រីរស់)