logo

ការរៀបចំស្រះ

ការរៀបចំស្រះ

·       ការរៀបចំស្រះ ជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋានសមស្របសម្រាប់ការលូតលាស់របស់បង្កង។

·       ការរៀបចំស្រះមានរបៀបដូចខាងក្រោម :

-  សំអាតស្មៅ កំទេចកំទីក្នុងស្រះ និងសំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ ។

-  បូមពង្រឹងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរស់ ផ្ទក់ អណ្តែង ក្រាញ់ ។ល ។) និងអន្លង់ ពស់ កង្កែបចេញ ។

-  ចំពោះស្រះចាស់ត្រូវស្តារល្បាប់ភក់បាតស្រះចេញ ដើម្បីបំបាត់មេរោគ ឧស្ម័នពុល ដោយរក្សាទុកកម្រាស់ល្បាប់ភក់ពី ១០ ទៅ ១៥ សង់ទីម៉ែត្រ ។

-  ត្រូវជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺ ស្រះ ។

-  ភ្លឺស្រះត្រូវមានកម្ពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច ០,៥ ម៉ែត្រ ។

-  ក្រោយពីស្តារល្បាប់ភក់រួច ត្រូវហាលស្រះពី ៥ ទៅ ៧ ថ្ងៃ ដើម្បីបំភាយ ខុស្ម័នពុលផ្សេងៗ ដូចជាអុីដ្រូសែនស៊ុលផូ (H2S) អាម៉ូញ៉ាក់ (NH3) មេតាន (CH4)... ចេញពីស្រះ។

-  បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេកទេ ។

-  ការបាចកំបោរបាតស្រះនេះ ប្រើកំបោរសបាចឱ្យសព្វបាតស្រះ ដើម្បីសម្លាប់ មេរោគ និងកែលំអកម្រិត pH ឬ កម្រិតជាតិជូរនៃទឹក។

-  ចំពោះស្រះថ្មីត្រូវបាចកំបោរក្នុងបរិមាណពី ៣ ទៅ ៤ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការេ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី ៥ ទៅ ៧ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការេ ។

-  បញ្ចូលទឹកដោយច្រោះនឹងស្បៃ ការពារសត្វចង្រៃចូល។

-  ចងស្បៃព័ន្ធជុំវិញការពារត្រីកាច និងសត្វកាចដទៃទៀតចូលស្រះ