· កូនត្រីពូជគួរទិញពីស្ថានីយបង្កាត់ភ្ញាស់ ឬកសិដ្ឋានផ្សំដែលអាចទុកចិត្តបាន និងមិនធ្លាប់មានជម្ងឺរាតត្បាត។
· ចំណុចសំខាន់ៗក្នុងការជ្រើសរើសកូនត្រីពូជល្អរួមមានដូចខាងក្រោម÷
- ផលិតក្នុងស្ថានីយដែលមានការកត់ត្រាច្បាស់លាស់ មេបាពូជល្អ មានប្រភពពូជល្អ និងរៀបចំបានស្អាត។
- មានទំហំធំចន្លោះពី ១០-១៥ សង់ទីម៉ែត្រ/ក្បាល ឬទម្ងន់ចន្លោះពី ៨០-១០០ក្រាម/ក្បាលមានទំហំប៉ុនៗគ្នា ឬប្រហាក់ប្រហែលគ្នាមានសុខភាពល្អ ដែលមានសាច់មាំមួន ពណ៌សម្បុរស្រស់ថ្លា រហ័សរហួនគ្មានរបួសស្នាម ឬដំបៅលើដងខ្លួន មានរូបរាងស្អាត គ្មានដុំពកឬប៉ោងគ្មានផ្នែកណាមួយខុសប្រក្រតី។