logo

ការគ្រប់គ្រងស្រះចិញ្ចឹមត្រី

ការគ្រប់គ្រងស្រះចិញ្ចឹមត្រី

 

  • ក្នុងរយៈពេលចិញ្ចឹមត្រីក្នុងស្រះ ត្រូវយកចិត្តទុកដាក់សកម្មភាពសំខាន់ៗដូចខាងក្រោម ៖
  • ចំពោះកសិករដែលមានលទ្ធភាពព័ទ្ធសំណាញ់នៅជុំវិញភ្លឺស្រះ ត្រូវឧស្សាហ៍ពិនិត្យមើសំណាញ់កុំឲ្យមានធ្លុះធ្លាយ ឬរហែក ដើម្បីការពារកុំឲ្យត្រីកាច ឬកង្កែបពីខាងក្រៅលោតចូលក្នុងស្រះស៊ីត្រី
  • ពិនិត្យភ្លឺស្រះ ឲ្យបានជាប់ជាប្រចាំ ការពារកុំឲ្យភ្លឺស្រះមានកន្លែងធ្លុះធ្លាយ ឬបាក់បែក និងគួរលើកភ្លឺស្រះឲ្យខ្ពស់និងរឹងមាំល្អ ដើម្បីការពារកុំឲ្យស្រះលិចទឹកដែលនាំឲ្យត្រីចេញពីស្រះអស់ 
  • ពិនិត្យកំពស់ទឹកក្នុងស្រះកុំឲ្យស្រកចុះខ្លាំងពេក ដែលធ្វើឲ្យសីតុណ្ហភាពទឹក ឬកំដៅទឹកក្នុងស្រះកើនឡើង និងធ្វើឲ្យការលូតលាស់ត្រីមិនបានល្អ។ 
  • បើមានលទ្ធភាពគួររក្សាកំពស់ទឹក ក្នុងស្រះឲ្យបាន យ៉ាងហោចណាស់ជម្រៅ ០១ ម៉ែត្រ ដើម្បីឲ្យកូនត្រីបានលូតលាស់ឆាប់រហ័ស
  • នៅពេលចង់បង្ហូរទឹក ឬបូមទឹកពីខាងក្រៅចូលក្នុងស្រះ គួរតែប្រយ័ត្នពីគុណភាពទឹកមកពីប្រភពខាងក្រៅ កុំឲ្យមានជាតិពុល ឬថ្នាំគីមីដែលកសិករបានប្រើបាញ់លើដំណាំ និងស្រូវ។ 
  • គួរឧស្សាហ៍ផ្តល់ចំណីបន្ថែមឲ្យត្រីស៊ី និងផ្លាស់ប្តូរជីលាមកសត្វក្នុងរណ្ដៅជី ដើម្បីឲ្យទឹកជីមានគុណភាពល្អនៅពេលបង្ហូរចូលក្នុងស្រះចិញ្ចឹមត្រី។
  • ម្យ៉ាងទៀតក្នុងរយៈពេលនៃការចិញ្ចឹមត្រីត្រូវយកចិត្តទុកដាក់កុំឲ្យមាន ពពួកត្រីកាច និងសត្វកាចស៊ីកូនត្រី ដូចជា ត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ពស់ កង្កែប និងអន្ទង់ជាដើម ។ល។
  • គួរចៀសវាងកុំឲ្យមានសត្វគោ ក្របីចុះក្នុងស្រះនាំឲ្យទឹកស្រះល្អក់ ខូចគុណភាពទឹក កុំត្រាំឈើ ឬស្លឹកឈើ និងកុំបោកគក់ខោអាវ ឬលាងសំភារៈកខ្វក់ក្នុងទឹកស្រះចិញ្ចឹមត្រី ដែលងាយធ្វើឲ្យទឹកស្រះពុល ងាប់ត្រីបាន។
  • ត្រូវឧស្សាហ៍ផ្លាស់ប្តូរជីលាមកសត្វក្នុងរណ្តៅជី ដើម្បីធ្វើឲ្យរណ្តៅជីមានគុណភាពល្អសម្រាប់ដាក់ស្រះ កែលំអគុណភាពទឹកស្រះ និងធ្វើឲ្យទឹកស្រះសម្បូរចំណីធម្មជាតិ។