logo

របៀបដាក់ជីក្រោយពេលលែងកូនត្រី

របៀបដាក់ជីក្រោយពេលលែងកូនត្រី
  • ជាទូទៅក្រោយពេលលែងកូនត្រីចូលក្នុងស្រះហើយរយៈពេល ០១ សប្តាហ៍ បរិមាណចំណីធម្មជាតិជាពិសេសសត្វល្អិតប្លង់តុងនៅសល់តិចតួចព្រោះកូនត្រីស៊ី។
  • ប៉ុន្តែមុនពេលបង្ហូរជីធម្មជាតិលាមកសត្វពីរណ្ដៅជីចូលក្នុងស្រះ ត្រូវដួសទឹកស្រះមកពិនិត្យមើលតាមវិធីសាស្ត្រដែលបានបញ្ជាក់
  • ការបង្ហូរទឹកជីលាមកសត្វចូលក្នុងស្រះ ត្រូវបង្ហូរនៅពេលមានពន្លឺថ្ងៃគ្រប់គ្រាន់។
  • ចៀសវាងបង្ហូរទឹកជីនៅពេលមេឃជិតភ្លៀង កំពុងភ្លៀង និងក្រោយពេលភ្លៀង ឬបង្ហូរនៅពេលយប់ព្រោះវាគ្មានពន្លឺថ្ងៃគ្រប់គ្រាន់ ធ្វើឲ្យទឹកស្រះងាយខ្វះអុកស៊ីសែន បង្កើនជាតិពុលក្នុងស្រះ និងងាយធ្វើឲ្យត្រីងាប់បាន។
  • ជាទូទៅ មុននឹងបង្ហូរទឹកជីពីរណ្ដៅជីចូលក្នុងស្រះ ត្រូវពិនិត្យគុណភាពទឹកស្រះ ជាមុនសិនព្រោះវាងាយធ្វើឲ្យកូនត្រីងាប់បាន។
  • ត្រូវចៀសវាងបង្ហូរទឹកជីនៅពេលទឹកស្រះមានក្លិនស្អុយ ឬទឹកស្រះមានពណ៌បៃតងខ្លាំង។