- ពិនិត្យចំណីធម្មជាតិរបស់ត្រីដែលមានក្នុងស្រះ ដូចជាសត្វល្អិតប្លង់តុង រុក្ខជាតិប្លង់តុង និងសត្វស្រទាប់បាតដូចជា ខ្យង ខ្ចៅ ជន្លេន។
- របៀបពិនិត្យ ចំណីធម្មជាតិសត្វល្អិតប្លង់តុង ត្រូវអនុវត្តតាមវិធីខាងលើ
- ក្នុងករណីចំណីធម្មជាតិ (សត្វល្អិតប្លង់តុង) ពុំទាន់មាន ឬមានតិចតូចក្នុងស្រះគួរយកចិត្តទុកដាក់បន្ថែមជីលាមកសត្វតាមបច្ចេកទេសដូចបានរៀបរាប់
- គួរផ្តល់ចំណីបន្ថែមដល់ត្រីនៅពេលសង្កេតឃើញថា ក្នុងស្រះគ្មាន ឬខ្វះចំណីធម្មជាតិ
- ចំណីបន្ថែមដែលគួរដាក់ឲ្យត្រីស៊ីរួមមាន ដូចជា ជន្លេនដី ជន្លេនទឹក កណ្តៀរ ចកបាយទា កាកសំណល់បន្លែ កាកសំណល់ផ្ទះបាយ កន្ទក់ ជាដើម។
- គួរផ្តល់ចំណីបន្ថែមឲ្យត្រីស៊ី២ដងក្នុង០១ថ្ងៃ និងគួរឲ្យត្រីស៊ីនៅពេលថ្ងៃ ដែលងាយស្រួលតាមដានការស៊ីចំណីរបស់ត្រី។