គ្រាប់ពូជដែលដុះពន្លកអាចលូតលាស់បានលឿន និងកាត់បន្ថយហានិភ័យនៃការបំផ្លាញពីកណ្តុរ សត្វស្លាប និងសត្វល្អិតនៅក្នុងថ្នាលបណ្តុះកូន ឬវាល។
គ្រាប់ពូជដែលបានប៉ះដោយទឹកអំបិល និងត្រូវបានលាងសម្អាត គឺត្រូវត្រាំក្នុងទឹកស្អាតរយៈពេល ២៤ ម៉ោង។ ក្នុងអំឡុងពេលនេះ ត្រូវបង្ហូរ និងផ្លាស់ប្តូរជាមួយទឹកស្អាតក្នុងរយៈពេល ៦ ម៉ោងម្ដង។
គ្រាប់ពូជដែលបានបង្ហូរអោយខ្សោះទឹក ត្រូវហាលកំរាស់ប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ នៅលើបេតុង / កំរាលឬស្សី / កម្រាលឈើ ហើយគ្របដោយបាវក្រចៅសើម ឬក្រណាត់សើម។
បន្ទាប់ពីរយៈពេល ២៤ ទៅ៣៦ ម៉ោង គ្រាប់ពូជចាប់ផ្តើមប្រះបែកសម្រាប់ដំណុះ និងបានត្រៀមខ្លួនជាស្រេចដើម្បីសាបក្នុងថ្នាលបណ្តុះ។