logo

ផលិតកម្មចិញ្ចឹមមាន់ស្រុក

ផលិតកម្មចិញ្ចឹមមាន់ស្រុក
  • នាពេលបច្ចុប្បន្ននេះមានពូជមាន់ជាច្រើនដែលគេបានបង្កាត់ពូជចេញពីពូជមាន់ព្រៃប្រហែលចំនួន ៨៤ប្រភេទ ដែលមានដើមកំណើត​ និងបានលូតលាស់ក្នុងព្រៃធម្មជាតិប្រទេសឥណ្ឌា ស្រីលង្កា និង​ឥណ្តូនេស៊ី។
  • កាលពីសម័យមុនពូជមាន់ព្រៃត្រូវបានគេចិញ្ចឹមសម្រាប់ជល់ ក្រោយមកទៀតមាន់ដែលមានរោមស្រស់ស្អាតត្រូវបានគេជ្រើសរើសជាសត្វចិញ្ចឹម និងជាមាន់លំអ។
  • មាន់ត្រូវបានគេចិញ្ចឹមលក្ខណៈខ្នាតតូចសម្រាប់ផលិតកម្មយកស៊ុតនិងសាច់សម្រាប់ប្រើប្រាស់ក្នុងពេលខាងមុខ។
  • បន្ទាប់មក ការចិញ្ចឹមសត្វបក្សីត្រូវបានបង្កើតឡើងជាអាជីវកម្មពាណិជ្ជកម្ម ហើយវាបានរីកដុះដាលពាសពេញពិភពលោក។
  • ក្រោយមកទៀត ពូជមាន់ក្នុងស្រុក ពូជមាន់ដែលកែលំអហ្សែនត្រូវបានផលិតដោយបច្ចេកវិជ្ជាបង្កាត់ពូជទំនើប ហើយត្រូវបានចិញ្ចឹមតាមវិធីចិញ្ចឹមទំនើប។
  • ទោះជាយ៉ាងណាក៏ដោយ នៅតំបន់ជនបទ មាន់ក្នុងស្រុកនៅតែត្រូវបានចិញ្ចឹមសម្រាប់គោលបំណងខ្នាតតូច ឬពាណិជ្ជកម្ម។
  • បច្ចុប្បន្ននេះ ការទទួលទានសាច់មាន់ និងស៊ុតស្រុកកំពុងកើនឡើង ហើយអ្នកប្រើប្រាស់កំពុងមានតម្រូវច្រើនទៅលើការអាហារដែលមានជីវជាតិ និងសុខភាពល្អ។
  • ដូច្នេះហើយ ប្រសិនបើការចិញ្ចឹមមាន់ស្រុកអាចធ្វើបាន និងថែទាំបានត្រឹមត្រូវជាមួយនឹងបច្ចេកទេសចិញ្ចឹមកម្រិតខ្ពស់ នោះសមត្ថភាពផលិតអាចកើនឡើង និងទទួលបានឱកាសទីផ្សារកាន់តែច្រើន។

រូបភាពទី១ មាន់ស្រុកគ្មានរោមក (ប្រភព៖ learnpoultry.com)