· ជម្រក ឬរោងគោមានសារៈសំខាន់ណាស់សម្រាប់ការពារទប់ទល់ជាមួយកម្ដៅព្រះអាទិត្យ ទឹកភ្លៀង និងកត្តាចង្រៃផ្សេងៗទៀត។
· ទីតាំងទ្រុងត្រូវស្ថិតនៅលើដីទីទួល មិនលិចទឹក ឬទឹកហូរកាត់ហើយបាតទ្រុងត្រូវស្ងួតជានិច្ច។
· ទ្រុងគួរស្ថិតនៅខាងក្រោមខ្យល់នៃផ្ទះ ដើម្បីកុំឱ្យជះក្លិនដល់ផ្ទះ។
· មិនគួរចិញ្ចឹមគោក្រោមផ្ទះនោះទេ វាអាចមានផលមិនល្អ និងប៉ះពាល់ដល់សុខភាពអ្នកចិញ្ចឹម។
· ត្រូវបោសសម្អាត កើបលាមកចេញពីទ្រុងជារៀងរាល់ថ្ងៃ ។
· ម្យ៉ាងទៀតគួរតែ មានកន្លែងសម្រាប់ដាក់លាមកសត្វទុកធ្វើជី ដោយធ្វើនៅឆ្ងាយពីទ្រុង។