logo

របៀបលែងកូនបង្កងដាក់ចិញ្ចឹម

របៀបលែងកូនបង្កងដាក់ចិញ្ចឹម

·       មុនពេលលែងកូនបង្កង ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។

·       បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។

·       ក្នុងករណីដែលកូនបង្កងពូជដឹកជញ្ជូនដោយដាក់ក្នុងថង់ប្លាស្ទិច និងមានបញ្ចូលខ្យល់អុកស៊ីសែន មុននឹងលែងកូនបង្កងចូលក្នុងស្រះ យើងត្រូវត្រាំ ថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី ១០ ទៅ ១៥ នាទីជាមុនសិន ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្សំនឹងសីតុណ្ហភាពទឹកក្នុងស្រះ។

·       បន្ទាប់មក ទើបយើងចាប់ផ្តើមបើកមាត់ថង់ឱ្យកូនបង្កងហែលចេញតាមសម្រួល។

·       ត្រូវលែងកូនបង្កងចម្ងាយប្រហែល ២ ម៉ែត្រ ពីមាត់ស្រះ ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ស្រះ។

·       ត្រូវលែងកូនបង្កងនៅពេលអាកាសធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។