logo

គុណភាពទឹកស្រះក្រោយពេលរៀបចំ

គុណភាពទឹកស្រះក្រោយពេលរៀបចំ

·       ការដាក់ជក្រោយពេលរៀបចំស្រះរួច គឺត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។

·       ប្រភេទជីដែលល្អ គឺជីលាមកសត្វ មាន់ ទា និងជ្រូក ជាដើម ក្នុងបរិមាណពី ២៥ ទៅ ៣០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការេ ។

·       បើសិនជាគ្មានជីលាមកសត្វ យើងក៏អាចប្រើជី:

អិនប៉េកា (NPK) ឬដេអាប៉េ (DAP) ក្នុងបរិមាណពី ២ ទៅ ៤ ក្រាម ក្នុង ១ម៉ែត្រគូប

ជីអ៊ុយរ៉េ (UREA) ក្នុងបរិមាណពី ៤ ទៅ ៦ ក្រាម ក្រាម ក្នុង ១ម៉ែត្រគូប

ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយគ្រាប់អស់សិន រួចបាចឱ្យសព្វពេញផ្ទៃស្រះ និងប្រើពេលមានពន្លឺគ្រប់គ្រាន់

·       ការបញ្ចូលទឹកក្នុងស្រះក្រោយពេលដាក់ជីរួចបាន ១ ថ្ងៃ ដោយយើងត្រូវបញ្ចូល ទឹកក្នុងស្រឱ្យបានពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ។

·       ក្រោយពីបាចជីរួចរយៈពេលពី ២ ទៅ ៣ថ្ងៃ រុក្ខជាតិប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចីរួចយើងត្រូវបញ្ចូលទឹកបំពេញស្រះ ។

ចំណាំ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវចោះនឹងស្បៃក្រឡាល្អិតទំហំ ០.៥ មិល្លីម៉ែត្រ ដើម្បីការពារត្រីល្អិត កំពឹស ពពួកត្រីកាច និងសត្វចង្រៃផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។

ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចងជាបាច់ដាក់នៅបាតស្រះសម្រាប់ជា ជម្រកនៅពេលបង្កងសក។

ម៉្យាងទៀត យើងអាចដាក់បន្ថែមរុក្ខជាតិទឹក ដូចជា ចក ត្រកូន ដើម្បីជាចំណីបន្ថែម និងជាជម្រកសម្រាប់បង្កង ។

+បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កងពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។