logo

លក្ខណៈស្រះ

លក្ខណៈស្រះ

·       ស្រះត្រូវមានរាងចតុកោណកែង មានផ្ទៃក្រឡាចាប់ពី ១០០០ ម៉ែត្រការ៉េឡើងទៅ (ឬអាចមានទំហំតូចជាងនេះក៏បានដែរ សម្រាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមានជម្រៅទឹកពី ១.២ ទៅ ១.៥ ម៉ែត្រ ។

·       បាតស្រះត្រូវមានកម្រិតជម្រាលទៅជ្រុងម្ខាង ដើម្បីងាយស្រួល បញ្ចេញទឹកចោល។

·       នៅបាតស្រះត្រូវមានជីកប្រឡាយសម្រាប់នាំទឹក ពីកន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹកចោល។

·       ប្រឡាយគួរមានទទឹងពី ២ ទៅ ៣ ម៉ែត្រ និងត្រូវមានជម្រៅជ្រៅជាងបាតស្រះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ ។

·       បាតស្រះ ត្រូវមានភក់ ឬមមោកតិច ។

·       ខ្នងភ្លឺស្រះត្រូវមានទំហំយ៉ាងតិច ២ ម៉ែត្រ មានលក្ខណៈរឹងមាំល្អ គ្មានរន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក។

·       ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធបញ្ចេញបញ្ចូលទឹក ដោយបំពង់បញ្ចេញ ទឹកចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។