· ស្រះចិញ្ចឹមត្រីប្រា គួរមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េឡើងទៅ មានជម្រៅចាប់ពី ១.៥-២ម៉ែត្រ ខ្នងស្រះមាំ និងខ្ពស់ជាងកម្រិតទឹកខ្ពស់បំផុតក្នុងឆ្នាំ ធ្វើរន្ធទឹកសម្រាប់បញ្ចេញ និងបញ្ចូលទឹក។
· សម្អាតសំរាម និងកាកសំណល់ផ្សេងៗនៅក្នុងស្រះ បូមភក់បាតស្រះឱ្យនៅសល់ត្រឹម ០,២-០,៣ម៉ែត្រ រួចហាលស្រះឱ្យស្ងួត ដើម្បីកម្ចាត់ពពួកសត្វកាច និងបន្សាបជាតិពុលនៅបាតស្រះ។
· បាចកំបោរកម្ចាត់ពពួកសត្វកាច និងបង្កើនគុណភាពទឹកជាមួយបរិមាណកំបោរស ចន្លោះពី ១០ ទៅ ១៥ គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ និងទុករយៈពេលពី ២-៥ថ្ងៃ។
· ហ៊ុមស្បៃព័ទ្ធជុំវិញស្រះ ដើម្បីការពារត្រីខាងក្រៅចូលក្នុងស្រះ ការពារកូនត្រីខាងក្នុងចេញ និងការពារសត្វផ្សេងៗចូលក្នុងស្រះ។
· បញ្ចូលទឹកក្នុងស្រះជម្រៅទឹកពី ១ ទៅ ១.២ម៉ែត្រ (ដំណាក់កាលដំបូង) និងបន្ទាប់មកបញ្ចូលបន្ថែមដល់ជម្រៅពី ១.៥ ទៅ ២ម៉ែត្រ។