logo

ការបណ្តុះគ្រាប់

ការបណ្តុះគ្រាប់

ដើម្បីពង្រីកពូជ កសិករអាចអនុវត្តតាមវិធី២ ដូចខាងក្រោម៖

១. ការបណ្តុះគ្រាប់

o   ត្រូវជ្រើសរើសគ្រាប់ដែលទើបប្រមូលផលក្នុងរដូវថ្មីៗ ពីដើមណាដែលមានភាពធន់ទ្រាំ ហើយមានទិន្នផលខ្ពស់

o   យកគ្រាប់ទៅត្រាំទឹកត្រជាក់ធម្មតា រយៈពេល២៤ម៉ោង ដើម្បីអោយឆាប់ដុះ និងយកតែគ្រាប់ដែលលិចក្នុងទឹកមកបណ្តុះ

o   យកគ្រាប់ដែលត្រាំទឹករួច ទៅច្រកថង់ក្រណាត់ ដោយលាយល្បាយដីក្នុងថង់មានអត្រា (១--១) នៃដីធម្មតា ផេះអង្កាម និងជីកំប៉ុស្ត ហើយបន្ថែមកំបោរស ៥ក្រាមក្នុងល្បាយដីនោះ រួចយកទៅកប់ជំរៅ ២តឹកកន្លះ

o   ស្រោចទឹកជាប្រចាំ គ្រាប់ស្វាយចន្ទី និងដុះឡើងក្នុងរយៈពេល ១៥ ទៅ២០ថ្ងៃ បន្ទាប់ពីដាក់គ្រាប់ក្នុងដី

o   កូនស្វាយចន្ទីអាចយកទៅដាំបាន ក្នុងរយៈពេល៣ខែ តែបើយកទៅបំបៅគឺនៅអាយុ ៣០ ទៅ៤០ថ្ងៃបន្ទាប់ពីដុះ