logo

ការគ្រប់គ្រងក្រោយពេលប្រមូលផល

ការគ្រប់គ្រងក្រោយពេលប្រមូលផល

ការ​គ្រប់​គ្រង​ក្រោយ​ការ​ប្រមូល​ផល​គឺ​ជា​ដំណើរ​ការ​កាត់​បន្ថយ​ការ​ខាត​បង់​ក្រោយ​ពេល​ច្រូត​កាត់។ គោលការណ៍ណែនាំខាងក្រោមគួរតែត្រូវបានអនុវត្តចាប់ផ្តើមពីពេលវេលាប្រមូលផល។

  • ប្រមូលផលនៅពេលដែលគ្រាប់ស្រូវ 80-85% ប្រែជាពណ៌ចំបើង។ (គ្រាប់នៅផ្នែកខាងលើនៃកួរទុំ និងគ្រាប់នៅផ្នែកខាងក្រោមក្នុងដំណាក់កាលម្សៅរឹង/ 30 ថ្ងៃបន្ទាប់ពីការលេចចេញពាក់កណ្តាលនៃកួរពីស្រទាប់ស្លឹក)
  • ប្រសិនបើការប្រមូលផលធ្វើឡើងដោយដៃ ត្រូវសម្ងួតកណ្ដាប់ស្រូវនៅលើកន្លែងស្ងួត។ (បញ្ចេញ​ទឹក​ឱ្យ​ស្ងួត​ដី​ពេល​ច្រូតកាត់​/​កន្លែង ​និងសម្ងួតកួរស្រូវ​​លើ​គល់​ចំបើង​)
  • រៀបចំឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការខាតបង់ក្នុងពេលដឹកជញ្ជូនកណ្ដាប់ស្រូវ។
  • ដាក់ដណ្ដាប់ស្រូវជាដម្រៀបគ្នា ដើម្បីការពារកុំឱ្យឡើងកំដៅខ្លាំង និងមិនឱ្យជ្រាបចូលទឹក។ (កួរ និងកណ្ដាប់ត្រូវតែស្ងួត / ដាក់កណ្ដាប់នៅលើកន្លែងខ្ពស់ / ធ្វើដំបូលគ្របពីលើជាកណ្ដាប់ ដើម្បីឱ្យទឹកភ្លៀងងាយហូរ។ )
  • ធ្វើការបោករហូតទាល់តែមិនមានគ្រាប់ស្រូវសល់នៅលើកួរ។
  • ដីស្រែកន្លែងបោកស្រូវត្រូវតែរឹង និងគ្មានធូលី ប្រសិនបើការបោកស្រូវធ្វើឡើងដោយគោក្របី និងម៉ាស៊ីនដដៃ។
  • ប្រសិនបើម៉ាស៊ីនបោក ត្រូវបានប្រើប្រាស់ ល្បឿនបោក ៦០០ rpm (ជុំក្នុងមួយនាទី)។ (គ្រាប់ស្រូវនឹងខូច ប្រសិនបើល្បឿនលឿនពេក ហើយគ្រាប់ស្រូវនឹងមិនរបេះពីកួរ ប្រសិនបើយឺតពេក)
  • ល្បឿននៃកង្ហារផ្លុំត្រូវប្រើ ៨០០-៨៥០ rpm ។ ចន្លោះរវាងគន្លឹះខាងក្នុងធុង (ចន្លោះធ្មេញ) និងសន្ទះកញ្ជ្រែងតែត្រូវបានកែតម្រូវយកទំហំ ១ អ៊ីង (២៥ មម) សម្រាប់ឱ្យប្រសិទ្ធភាពនៃការបោកស្រូវកាន់តែប្រសើរ។
  • ប្រវែងកួរគួរមានប្រហែល ៤៦ សម ដើម្បីការពារកុំឱ្យចំបើងកកស្ទះនៅក្នុងម៉ាស៊ីនបោក។
  • ការហាលថ្ងៃគួរធ្វើរហូតដល់ស្ងួតទាំងស្រុង។
    • ពង្រាយគ្រាប់ស្រូវឱ្យស្មើៗគ្នាលើបេតុង ឬក្រណាត់ជ័រដែលមានកម្រាស់ប្រហែល ៤-១៣ សម (២-៣ ម្រាមដៃ) ។
    • កូរគ្រាប់ស្រូវរៀងរាល់ ៣០ នាទីម្តង។
    • ធ្វើជាម្លប់នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ (អតិបរមា ៤០ អង្សារ)។ ប្រសិនបើប្រើប្រាស់ម៉ាស៊ីនសម្ងួតត្រូវកែតម្រូវសីតុណ្ហភាពខ្យល់មិនឱ្យលើសពី ៤០ អង្សារ។
    • គ្របដណ្តប់គ្រាប់ស្រូវជាមួយផ្ទាំងក្រណាត់នៅពេលយប់។
    • រៀបចំដើម្បីការពារការខាតបង់ដោយសារទឹកភ្លៀងដែលកើតឡើងដោយមិននឹកស្មានដល់។
    • គ្រាប់ស្រូវ អាចត្រូវបានគេសន្មត់ថាស្ងួត ប្រសិនបើវាប្រេះដោយសំឡេងមុតស្រួច ខណៈពេលដែលត្រូវខាំដោយធ្មេញខាងមុខ។
  • រោយឱ្យបានត្រឹមត្រូវ មិនត្រូវឱ្យគ្រាប់ស្រូវដែលពេញលេញលាយគ្រប់មិនពេញ។ កែតម្រូវល្បឿននៃកង្ហារផ្លុំ ប្រសិនបើការបោកស្រូវ ត្រូវបានធ្វើឡើងដោយប្រើម៉ាស៊ីនបោក។