· ក្នុងកំឡុងពេលមេជ្រូកផើម គួរតែផ្តល់ចំណីឱ្យបានគ្រប់គ្រាន់សំរាប់ខ្លួនវាផ្ទាល់ និងអំប្រ៊ីយ៉ុង បរិមាណចំណីខាងក្រោមនេះ ត្រូវបានគេផ្តល់អនុសាសន៍ឱ្យប្រើក្នុងដំណាក់កាលខុសៗគ្នាក្នុងកំឡុង ពេលផើម :
ü ចូរចងចាំថា កុំផ្តល់បាយស្រា ឬកាកប៊ីយែ ដល់មេជ្រូកជិតកើតកូន មេបំបៅដោះកូន និង កូនជ្រូក ។
-ការផ្តល់ចំណីគួរតែដាក់កំណត់នៅពេលមេជ្រូកជិតកើតកូន (ផ្តល់ចំណីច្រើនពេកបណ្តាលឱ្យ ជ្រូកក្ដៀន និងពិបាកក្នុងកំឡុងពេលកើត) ប៉ុន្តែមេជ្រូក គួរតែផ្តល់ទឹកផឹកស្អាតឱ្យបានគ្រប់គ្រាន់។
- ចូរប្រុងប្រយ័ត្នចំពោះការផ្តល់ចំណី ត្រូវឱ្យស៊ីទៅតាមចំនួនឱ្យបានត្រឹមត្រូវ។
- ការផ្តល់ចំណី ច្រើនពេកមេជ្រូកផលិតខ្លាញ់ច្រើន តែបើផ្តល់ចំណីតិចពេក វាបណ្តាលឱ្យមេជ្រូកស្គម។
- បញ្ហា ទាំងពីរនេះ នឹងបង្កការលំបាកនៅពេលបង្កើតកូន និងបំបៅដោះ ។
- ចំពោះមេផើម គួរផ្តល់កាល់ស្យូម និងផូស្វ័រឱ្យបានគ្រប់គ្រាន់ ដើម្បីមេជ្រូកមានលទ្ធភាពផ្តល់ ទឹកដោះបានគ្រប់សំរាប់កូនរបស់វា។
ü ម្យ៉ាងទៀត ការដាក់មេផើមក្នុងទ្រុងចង្អៀត រួមផ្សំជាមួយ កង្វះជាតិកាល់ស្យូម និងផូស្វ័រ បណ្តាលឱ្យមេជ្រូកពិបាកកើតកូនផងដែរ ។