logo

ការបង្វឹកជ្រូកបាក្មេង

ការបង្វឹកជ្រូកបាក្មេង

·       ដំបូងជ្រូកបាក្មេងអាចដាក់ចូលគ្នានៅក្នុងទ្រុងតែមួយ ប៉ុន្តែនៅពេលវាមានទំងន់ ៥០-៦០ គ.ក ត្រូវបំបែកពួកវាចេញដាច់ពីគ្នាចៀសវាងការខាំគ្នា។

·       ការបង្វឹកជ្រូកបាក្មេង គួរចាប់ផ្តើមនៅពេលប្រដាប់បន្តពូជរបស់ពួកវា អាចពាក់មេបាន អាយុប្រហែល ៨ ខែ។

·       កន្លែងដែលសមស្របបំផុតសំរាប់ការបង្វឹកនេះ គឺក្នុងទ្រុងជ្រូកបា។

·       ជ្រូកមេពេញវ័យ ដែលរកឈ្មោលពេញបន្ទុក គួរតែឱ្យបាក្មេងឡើងពាក់ ដើម្បីទុកពេលឱ្យពួកវា ស្គាល់គ្នាទៅវិញទៅមក។

·       មិនត្រូវឱ្យជ្រូកបាឡើងពាក់មេជ្រូកនៅមុខកន្លែងបង្វឹកទេ អាចធ្វើឱ្យ វាមានទំលាប់អាក្រក់ជារៀងរហូត ។

·       ពេលចាប់ផ្តើមដំបូង ជ្រូកបាក្មេងគួរតែជួយវា ដូចជាម្ចាស់បា ជួយបញ្ចូលលឹង្គទៅក្នុងប្រដាប់បន្តពូជជ្រូកមេ ហើយទុកឱ្យវាពាក់ដោយជោគជ័យ។

·       នៅកំឡុង ពេលបង្កាត់ មិនត្រូវឱ្យមានការជ្រៀតជ្រែកពីជ្រូកបាដទៃទេ។