· ជ្រូកមេក្រមុំ គឺជាជ្រូកមេក្មេងដែលត្រៀមខ្លួន ដើម្បីបង្កាត់ពូជលើកដំបូងនៅអាយុប្រហែល ៨-៩ ខែ។
· នៅក្នុងពេលនេះ គួរដាក់មេក្រមុំឱ្យនៅក្បែរជ្រូកបា ដើម្បីឱ្យឆាប់រកឈ្មោល ប៉ុន្តែ មិនត្រូវដាក់ជាមួយជ្រូកបាទេ។
· ជ្រូកមេក្រមុំគួរផ្តល់ចំណីដោយប្រុងប្រយ័ត្នចៀសវាងកុំឱ្យធាត់ ឬ ស្គមពេក។
· ជាធម្មតា វាត្រូវបានគេផ្តល់ចំណីប្រហែល ២-២.៥ គ.ក ក្នុងមួយក្បាល។
· បន្ថែមពីនេះទៅទៀត វាត្រូវបានគេផ្តល់បន្លែស្រស់ជាមួយចំណី ។
· វាមានសារៈប្រយោជន៍ដោយដាក់ជ្រូកមេក្រមុំនាំមកថ្មី ដើម្បីជំរុះមេជ្រូកចាស់ ហើយឱ្យជ្រូក មេក្រមុំចូលក្នុងហ្វូង និងជំរុញជ្រូកមេក្រមុំថ្មីឆាប់រកឈ្មោល។
· ចូរប្រុងប្រយ័ត្នការដាក់បញ្ចូលគ្នា រវាងជ្រូកថ្មីទើបទីញជាមួយជ្រូកមេផ្សេងទៀត ដើម្បីចៀសវាងការខាំគ្នា។
· ចូរកត់ត្រាថ្ងៃរបស់ជ្រូកមេក្រមុំណាមួយ ដែលបង្ហាញពីសញ្ញានៃការរកឈ្មោលលើកដំបូង ប៉ុន្តែមិនទាន់បង្កាត់វា ។
· ៣ អាទិត្យ ក្រោយពេលដាក់ចូលទ្រុងជ្រូកមេក្រមុំថ្មីទើបនាំមក គួរតែដាក់ វាឱ្យស៊ាំទៅនឹងអាកាសធាតុល្អ ហើយនៅពេលណាមួយ គួរផ្លាស់ប្តូរវាទៅដាក់ក្នុងទ្រូងរបស់វា។
· ទ្រុងរបស់ជ្រូកមេក្រមុំទាំងនោះ គួរដាក់ក្បែរជ្រូកបា ដែលនឹងជំរុញឱ្យជ្រូកក្រមុំទាំងនេះ ឆាប់រកឈ្មោល។
· ចូរឱ្យជ្រូកបាមួយដើរឆ្លាស់គ្នាម្តងមួយនៅមុខទ្រុងជ្រូកមេក្រមុំជារៀងរាល់ថ្ងៃ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។
· យកចេញជ្រូកមេក្រមុំណាដែលរកឈ្មោល ហើយឱ្យបាពាក់ជ្រូកមេទាំងនោះនៅកន្លែងផ្សេងៗគ្នា។
· ប្រសិនបើអាចធ្វើទៅបាន ថែរក្សាជ្រូកមេនោះនៅក្នុងទ្រុង ដើម្បីឱ្យវាធ្វើចលនាឱ្យបានយ៉ាងហោចណាស់ ពាក់កណ្តាលនៃការពរពោះលើកដំបូងរបស់វា ពីព្រោះសារពាង្គកាយរបស់វា នៅតែលូតលាស់នៅឡើយ ។