logo

ការជ្រើសរើសជ្រូកមេក្រមុំសំរាប់ទុកពូជ

ការជ្រើសរើសជ្រូកមេក្រមុំសំរាប់ទុកពូជ

·       ការជ្រើសរើសជ្រូកមេក្រមុំបានត្រឹមត្រូវ គឺមានសារប្រយោជន៍ ដើម្បីទទួលបានកូនជ្រូកក្នុង សំបុកបានច្រើន ហើយកូនជ្រូកធំលូតលាស់លឿន ។ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសមាន :

ចៀសវាងការជាន់ឈាម : មេក្រមុំ មិនត្រូវបង្កាត់ជាមួយឪពុករបស់វាទេ។

ជ្រើសរើសចេញពីមេ ដែលកើតកូន និងផ្តាច់ដោះបានច្រើន (មិនតិចជាង ៩ ក្បាល) ។

មេក្រមុំ គួរតែមានមាឌមាំមួន និងក្បាលដោះមិនតិចជាង ១២ (លក្ខណៈ វិនិច្ឆ័យដូចម្តាយរបស់វា) ។

មេក្រមុំ ត្រូវលូតលាស់លឿន ធំជាងគេក្នុងហ្វូង មានសុខភាពល្អ និងជើងរឹងមាំ និងត្រង់ល្អ ប្រដាប់បន្តពូជលូតលាស់ល្អ ។

រោម និងស្បែករលោង ស្នាបើក ស៊ីចំណីមិនរើស មិនធ្លាប់កើតជំងឺឆ្លង ។