· ពូជ ឡែនដ្រាស់ មានប្រភពដើមពីប្រទេសដាណឺម៉ាក។
· វាជាពូជជ្រូកដែលមានដងខ្លួនវែង ជាងពូជប្រភេទផ្សេង។
· វាជាមេពូជដែលផលិតកូនបានច្រើន ផ្ទាំងសាច់មានគុណភាពល្អ ប៉ុន្តែ ជើងក្រោយរបស់វាតូច មិនសូវរឹងមាំ។
· រោម និងស្បែក ពណ៌សសុទ្ធ
· ត្រចៀកធំធ្លាក់ទៅមុខបន្តិចគ្របភ្នែក ចុងត្រចៀកក្ដោបចូល
· ក្បាលតូច និងច្រមុះវែង មាត់វែងឡើងលើបន្តិច
· ត្រគាកធំ និងខ្នងកោង ស្មាតូច ឆ្អឹងតូច ជើងតូច ហើយជំហរត្រង់