· ជំងឺហើមសូតធ្វើឱ្យរលាកសួត និងក្អក។
· ជំងឺនេះអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ការផ្លាស់ប្តូរសីតុណ្ហភាព ស្ត្រេសដោយសារការដឹកជញ្ជូន និងការបំលាស់ទីកន្លែងចង្អៀតពេក បរាសិតច្រើន កំរាលទ្រូងសើមជាប្រចាំជាដើម ។
ជំងឺនេះបង្កឡើងដោយបាក់តេរី ហើយច្រើនកើតនៅក្នុងទ្រុងជ្រូកណាដែលមានសំណើមជាប់ ខ្វះអនាម័យ ។
· កំដៅឡើង ៣៩.៥ អង្សាសេ
· ក្អកខ្លាំងនៅពេលព្រឹក ព្រោះអាកាស- ធាតុត្រជាក់ និងក្អកជាប់គ្នា ៧-៨ ដង ក្នុង ១ លើក
· ជ្រូកនៅតែស៊ីចំណី តែអាចស្រូបយក សារធាតុចិញ្ចឹមបានតែ ៥០ ភាគរយ
· ពិបាកដកដង្ហើម និងហៀរសំបោរខាប់
· យើងអាចព្យាបាលដោយប្រើអង់ទីប៊ីយោទិក ដូចជា អុកស៊ីតេត្រាស៊ីគ្លីន ឬអង់រ៉ូប្លុកសាស៊ីន ឬផ្លរហ្វេនីកុល រយៈពេល ៥ ថ្ងៃជាប់គ្នា។
· យើងអាចប្រើដុកស៊ីស៊ីគ្លីន ឬផ្គរហ្វេនីកុល លាយជាមួយចំណីចំពោះកូនជ្រូក ២ អាទិត្យ ក្រោយពេលផ្តាច់ដោះ ។ ត្រូវលាយដុកស៊ីស៊ីគ្លីន ឬផ្នូរហ្វេនីកុល ក្នុងចំណីឱ្យកូនជ្រូកស៊ី ១ អាទិត្យ មុនពេលយកទៅដាក់ទ្រុងជ្រូកសាច់ ។