ជម្ងឺបង្កដោយបរាសិតជីរ៉ូដាក់ទីឡូស៊ីស (Gyrodactylosis)
ភ្នាក់ងារបង្ករោគ - ដោយបរាសិតជីរ៉ូដាក់ទីឡូលូស (Gyrodactylus)
រោគសញ្ញា - ស្រទាប់ស្បែកប៉ះពាល់នឹងប្រែជាពណ៌ប្រផេះ និងរបួសដោយសារការបញ្ចេញទឹករំអិល ឆ្អឹងខ្នងនឹងឆាប់ពុកផុយ។ ដំបៅនឹងកើតឡើង។
វិធានការបង្ការ និងត្រួតពិនិត្យ - ត្រាំក្នុងទឹកអំបិល ២-៣ ភាគរយ រយៈពេល ២-៥ នាទី រយៈពេល ៣-៤ ថ្ងៃ ឬត្រាំក្នុង 100-200 ppm Formalin + 10 ppm Acriflavin ប្រហែល ១ ម៉ោងសម្រាប់រយៈពេល ៣ ថ្ងៃ ឬត្រាំក្នុងសារធាតុ formalin 45 ppm ។
វិធានការបង្ការ និងគ្រប់គ្រង - ត្រាំប្រហែល ២-៥ នាទីជាមួយនឹងទឹកអំបិល ២-៣% រយៈពេល ៣-៤ ថ្ងៃ ឬត្រាំក្នុងហ្វ័រម៉ាលីន ១០០-២០០ មីលីក្រាម ក្នុង១លីត្រទឹក លាយជាមួយថ្នាំ អាគ្រីហ្លារីន (Acriflavin) ប្រហែលមួយម៉ោងសម្រាប់រយៈពេលបីថ្ងៃ ឬត្រាំក្នុងហ្វ័រម៉ាលីន ៤៥ មីលីក្រាម ក្នុង១លីត្រទឹក ។