logo

ការដាំដោយកំណាត់ដើម

ការដាំដោយកំណាត់ដើម

ពូជស្មៅដែលអាចដាំដោយកំណាត់ដើមមានដូចជាពូជស្មៅដំរី និងស្តេចស្មៅ (ឃីងក្រាស) ដោយកាត់ដើមជាកំណាត់ៗ ដែលមានថ្នាំងមានភ្នែកល្អ ៣ថ្នាំង។

កំណាត់ ដើមអាចកប់ត្រង់បញ្ឈរឡើងលើ ឬផ្ដេកបណ្ឌិតពាក់កណ្តាលដើម ឬ១ថ្នាំង។

ការកាត់កំណាត់ពូជ

ចំពោះការដាំកំណាត់ដើមគឺកាត់ដើមជាកង់ខ្លីៗ ដោយរក្សាទុក ៣ថ្នាំង (ភ្នែក) សម្រាប់ឱ្យវាលូតលាស់។

របៀបដាំ

យើងអាចដាក់ដាំកំណាត់ដើមដោយបញ្ឈរត្រង់ ឬបញ្ឆិត។

ការប្រមូលផល

ប្រមូលផលជាលើកដំបូងនៅពេលស្មៅមានអាយុ៥០ ទៅ ៦០ថ្ងៃ

ប្រមូលផលលើកទី២ បន្ទាប់ពីលើកទី១ ចំនួន១ខែ

ត្រូវកាត់ស្មៅដំរីកម្ពស់ពីដីប្រវែង ៥ ទៅ ១០ ស.ម និងបន្តកាត់លើកក្រោយ ដោយរំកិលឡើងលើ ៣ស.ម ជាបន្តបន្ទាប់។

ការផ្តល់ឱ្យសត្វស៊ី

មិនគួរផ្តល់ចំណី ស្មៅដំរីឱ្យគោស៊ីតែមួយមុខនោះទេ ត្រូវលាយជាមួយចំណី ផ្សេងៗទៀតដូចជាចំបើងឬស្មៅប្រភេទផ្សេងៗទៀត។

ការថែទាំ

មុនពេលដាំត្រូវភ្ជួររាស់ហាលដីឱ្យបាន ២ ទៅ ៣ដងដើម្បីសម្លាប់ស្មៅចង្រៃ។

ត្រូវតាមដានការលូតលាស់របស់ស្មៅ ហើយបោចស្មៅចង្រៃ និងស្រោចទឹកនៅពេលដីស្ងួត។

ករណីដាំគ្រាប់ត្រូវសំអាតស្មៅធម្មជាតិឱ្យបានញឹកញាប់ ព្រោះស្មៅនេះអាចលូតសង្កត់លើស្មៅដាំដែលទើបចាប់ផ្តើមលូតលាស់ដំបូង។

ការប្រមូលផល

ស្មៅចំណីសត្វ អាចកាត់លើកដំបូងក្រោយពីដាំបាន ៣០ ទៅ ៤៥ ថ្ងៃ និងប្រមូល ផលជាបន្តបន្ទាប់រៀងរាល់ ១៥ ថ្ងៃម្តង។

ប៉ុន្តែនៅរដូវប្រាំងត្រូវពន្យាការច្រូតកាត់យូរជាងនេះ ឬមិនច្រូតកាត់រហូតដល់មានទឹកស្រោចស្រព។

 

គេអាចច្រូតបានពេញមួយឆ្នាំ ដោយនៅរដូវគ្មានភ្លៀងត្រូវស្រោចទឹកស្មៅ ២ ទៅ ៣ដងក្នុង ១ខែ។