· វិស័យកសិកម្មមានការរីកចម្រើនឡើងជារៀងរាល់ឆ្នាំដូចនេះហើយផលិតកម្មសត្វដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដែលផ្តល់នូវប្រូតេអុីនខ្ពស់ និងជាប្រភពថវិកាមួយដ៏សំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ។
· មិនតែប៉ុណ្ណោះការចិញ្ចឹមគោក្របី ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធកសិកម្ម សមស្របនៅប្រទេសកម្ពុជា។
· ជាទូទៅកសិករចិញ្ចឹមសត្វ គោក្របីជាលក្ខណៈគ្រួសារ ត្រូវបានយកទៅប្រើប្រាស់ជាកម្លាំងអូសទាញ បើទោះជាមានគ្រឿងយន្តមកជំនួសក្តី។
· ជាងនេះទៅទៀត គោក្របីជាប្រភពចំណូលមួយដ៏សំខាន់ប្រចាំគ្រួសារ និងផ្តល់ជាម្ហូបអាហារចាំបាច់ទៀតផង។
· បច្ចុប្បន្ននេះការចិញ្ចឹម គោក្របី របស់កសិករជួបប្រទះនូវបញ្ហាជាច្រើនដែល អាចរាំងស្ទះដល់ដំណើការផលិតកម្ម។
· កត្តាជាច្រើនដែលជំរុញឱ្យការចិញ្ចឹមគោ-ក្របី អាចទទួលបានជោគជ័យ មានដូចជា៖ ការថែទាំ និងអនាម័យ ការជ្រើសរើសពូជ និង ការបង្កាត់ពូជ ចំណីអាហារ និងវិធានការការពារជំងឺជាដើម ។
· ការចិញ្ចឹមសត្វភាគច្រើនកំពុងជួបប្រទះលើបញ្ហាសុខភាព ដែលធ្វើឱ្យកសិករ ខាតបង់ពេលវេលា ការងារ ថវិកាទៀតផង។
· ការកង្វះខាតចំណីគឺជាប្រពៃណីនៃការចិញ្ចឹមគោ-ក្របីរបស់កសិករទូទៅ។
· បញ្ជាកំពុងជួបប្រទះ និងជាការលំបាកយ៉ាងខ្លាំង ភាគច្រើននៅរដូវប្រាំងដែលស្មៅធម្មជាតិក្រៀមស្វិត ដូចនេះគោក្របីទទួលបានតែចំណីដូចជា ចំបើង ឬគល់ជញ្ជាំងប៉ុណ្ណោះ ដែលបណ្តាលឱ្យសត្វមានសភាពស្គមស្គាំងស្លេកស្លាំង បាក់កម្លាំង ការបន្តពូជថយចុះ ងាយទទួលរងនូវជំងឺ និងអាចងាប់ជាដើម ។
· ការដាំស្មៅជាចំណីសត្វមានសារៈសំខាន់ដល់កសិករ ដើម្បីបង្កើនបរិមាណ និងគុណភាពចំណី សម្រាប់គោក្របីបានគ្រប់គ្រាន់នៅគ្រប់រដូវ ចំណេញពេលវេលាដល់កសិករក្នុងការស្វែងរកស្មៅ និងឃ្វាលសត្វគោក្របី។
· ដំណាំចំណីសត្វអាចដាំបានលើដីគ្រប់ប្រភេទ និងជាពិសេសដីទុកទំនេរចោលនៅក្បែរផ្ទះ។
· ស្មៅលូតលាស់ពណ៌ខៀវមានផ្ទុកសារជាតិចិញ្ចឹមជាច្រើន ប៉ុន្តែនៅរដូវប្រាំងស្មៅមានសារជាតិប្រូតេអុីន និងវីតាមីនតិចតួច។
· គោក្របីគួរផ្តល់ចំណីបន្ថែមនៅក្នុងកំឡុងពេលរដូវប្រាំងដើម្បីរក្សាទម្ងន់ កម្លាំងអូសទាញ ផលិតកម្មទឹកដោះ ការលូតលាស់ និងការបន្តពូជ ។