logo

ការតាមដានស្រះត្រី

ការតាមដានស្រះត្រី
  • ត្រូវពិនិត្យមើលថា តើកម្រិតទឹកធ្លាក់ចុះឬអត់ និងទឹកស្រះមានជ្រាបឬអត់។
  • វាស់កម្រិតអុកស៊ីសែនរលាយ ភីអេច (pH) និងសីតុណ្ហភាពទឹក នៅម៉ោងប្រហែល ៨-៩ ព្រឹក។

  • ប្រើថាសវាស់កម្រិតថ្លា( Secchi) ដើម្បីពិនិត្យមើលភាពថ្លានៃទឹក។

  • តាមដានសកម្មភាពរបស់ត្រីដូចជា ការហែល ការចាប់ចំណី ការឡើងយកខ្យល់នៅលើផ្ទៃទឹកជាដើម និងត្រីងាប់។

  • សូមពិនិត្យមើលការចូលនៃត្រីធម្មជាតិ (ត្រីព្រៃ) ចូលទៅក្នុងស្រះផងដែរ។

  • ភីអេច (pH) នៃទឹកត្រូវតែវាស់ម្តងទៀតនៅពេលរសៀល ប្រហែលម៉ោង ១:៣០ រសៀល ហើយពិនិត្យមើលថាតើមានចំណីនៅសល់ឬអត់។

  • នៅពេលល្ងាច សូមពិនិត្យមើលថាតើចំណីនៅសល់ឬអត់ និងត្រីឡើងមកដកដង្ហើមលើផ្ទៃទឹកឬអត់។

  • នៅរដូវវស្សា ត្រូវពិនិត្យប្រព័ន្ធបង្ហូរទឹក ព្រោះស្រះអាចត្រូវជន់លិច ត្រីធម្មជាតិ (ត្រីព្រៃ) អាចចូលក្នុងស្រះ ហើយត្រីទីឡាព្យាក៏អាចរួចចេញពីស្រះបានផងដែរ។

  • ត្រូវតាមដានជាប់ជានិច្ចអំពីព័ត៌មានអាកាសធាតុដែលបានធ្វើបច្ចុប្បន្នភាព និងរៀបចំទុកជាមុនសម្រាប់លក្ខខណ្ឌអាកាសធាតុប្រែប្រួលលឿន។