logo

ដង់ស៊ីតេដាក់ចិញ្ចឹម

ដង់ស៊ីតេដាក់ចិញ្ចឹម
  • ដង់ស៊ីតេដាក់ចិញ្ចឹមនៃកូនត្រីអាស្រ័យលើប្រភេទ និងរយៈពេលនៃប្រព័ន្ធចិញ្ចឹម។

  • សម្រាប់ប្រព័ន្ធចិញ្ចឹមពាក់កណ្ដាលប្រពលវប្បកម្មនៃត្រីតែមួយប្រភេទក្នុងស្រះ ដង់ស៊ីតេស្តុកគឺ ១២០០០-២០០០ ក្បាល ក្នុងទំហំស្រះ ១០ ម៉ែត្រការ៉េ ឬអាចដាក់ ៣-៥ ក្បាល ម៉ែត្រការ៉េ។

  • នៅក្នុងប្រព័ន្ធចិញ្ចឹមប្រពលវប្បកម្ម (ខ្នាតធំ) នៃត្រីតែមួយប្រភេទ ដង់ស៊ីតេស្តុកអាចដាក់បានខ្ពស់ជាងនេះ។
  • ប្រសិនបើត្រីទីឡាព្យាត្រូវបានចិញ្ចឹមជាមួយនឹងប្រព័ន្ធចិញ្ចឹមត្រីច្រើនប្រភេទ ដង់ស៊ីតេនៃត្រីទីឡាព្យាត្រូវតែកំណត់អាស្រ័យលើប្រភេទត្រីចម្រុះទាំងនោះ។

  • ដង់ស៊ីតេដាក់គឺ ៦០០០-៨០០០ ក្បាល ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ២,៥ សង់ទីម៉ែត្រ ៥០០០-៦៥០០ក្បាលក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ៥ សង់ទីម៉ែត្រ ៤៥០០-៦០០០ ក្បាលក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ៧,៥ សង់ទីម៉ែត្រ និង៤០០០-៥៥០០ ក្បាលក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ១០ សង់ទីម៉ែត្រ ដោយមិនប្រើប្រាស់ចំណីបន្ថែម។
  • ប្រសិនបើប្រើប្រាស់ចំណីបន្ថែម ដង់ស៊ីតេស្តុកគឺ ៨៥០០-១១៥០០ ក្បាល ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ២,៥ សង់ទីម៉ែត្រ ៧០០០-៩៥០០ ក្បាល ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ៥ សង់ទីម៉ែត្រ ៦៥០០-៨៥០០ ក្បាល ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ៧,៥ សង់ទីម៉ែត្រ ៦០០០-៨០០០ ក្បាល ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ សម្រាប់កូនត្រីទំហំ ១០ សង់ទីម៉ែត្រ។

  • ប្រសិនបើទំហំកូនត្រីធំជាង ៧,៥-១២,៥ ក្រាម គឺអាចដាក់ចិញ្ចឹមដោយផ្ទាល់នៅក្នុងស្រះ ដោយមិនចាំបាច់ថែរបំប៉ន។