· ក្រោយការចិញ្ចឹមរយៈពេលពី ៤ ទៅ ៥ ខែ បង្កងមានទម្ងន់មធ្យមពី ៣០ ទៅ ៦០ ក្រាមក្នុង ១ក្បាល ពេលនោះយើងអាចប្រមូលផលបានហើយ ។
· ការប្រមូលផលបង្កងចិញ្ចឹមមានពីរបែបគឺៈ ការប្រមូលផលរំណើរ និងការប្រមូល ផលទាំងស្រុង។
· ការប្រមូលផលរំលោះ ក្រោយការចិញ្ចឹមបានរយៈពេល ៤ ខែ យើង អាចប្រមូលផលរំលោះ៖
+ ដោយចាប់យកតែបង្កងដែលមានទំហំធំ និងបង្គងមេ។
+ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។
+ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹមទទួលទិន្នផលខ្ពស់ ពីព្រោះបង្កង ឈ្មោលមានការលូតលាស់លឿននៅដំណាក់កាលចុងក្រោយ ។
· ការប្រមូលផលទាំងស្រុងៈ នៅពេលបង្កងភាគច្រើនមានទំហំធំក្លាយជា បង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន។
· ដើម្បីងាយស្រួល ក្នុងការប្រមូលផល យើងត្រូវបញ្ចេញទឹកស្រះពាក់កណ្តាល រួចអូសអូនពី ៣ ទៅ ៤ ដង ។
· បន្ទាប់មក បង្កងនៅសល់តិចតួច យើងអាចបូមពង្រឹងស្រះ និង ប្រមូលចាប់ទាំងអស់។
· ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កង ទុកក្នុងអាង ឬ ក្នុងចុង ដែលមានដាក់ខ្យល់អុកស៊ីសែន ដោយរើសចេញនូវ បង្កងតូចៗ ឬ ត្រីល្អិតមុនពេលលក់។
· ត្រូវដឹកជញ្ជូនបង្កង ដោយមានដាក់ ខ្យល់អុកស៊ីសែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់បានតម្លៃថ្លៃ ។
បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឈវារីវប្បកម្មទឹកសាប ឆ្នាំ២០១១
បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះរបស់វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន (AIT) ឆ្នាំ២០២៤
https://elibrary.maff.gov.kh/books/5b0e27368fea7