· ត្រូវរក្សាកម្រិតថ្លានៃទឹកស្រះពី ២៥ ទៅ ៤០ សង់ទីម៉ែត្រ។
· បើសិនជាកម្រិតថ្លានៃទឹកក្រោម ២៥ សង់ទីម៉ែត្រ មានន័យថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្តូរទឹក និងរៀបចំការដាក់ចំណីឱ្យបានត្រឹមត្រូវ។
· បើកម្រិតថ្លានៃទឹកលើសពី ៤០ សង់ទីម៉ែត្រ ត្រូវបន្ថែមជីសរីរាង្គ ឬ អសរីរាង្គ ដើម្បីបង្កើនពណ៌ទឹកស្រះ។
· បើទឹកស្រះមានពណ៌ បៃតងខ្ចី គឺទឹកមានលក្ខណៈល្អបំផុត។
· បើសិនជាទឹកស្រះមានពណ៌បៃតងចាស់ ឬ ពណ៌ក្រម៉ៅត្រូវធ្វើការផ្លាស់ប្តូរទឹក ។