· ការផ្លាស់ប្តូរទឹក គឺមានគោលបំណងដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះ ធ្វើឱ្យទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ីសែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័នពុលផ្សេងៗដូចជា
+ អុីដ្រូសែនស៊ុលផូ (H2S)
+ អាម៉ូញ៉ាក់ (NH3)
+ ឧស្ម័នកាបូនិច (CO₂) ជាដើម ។ល។
· ជាធម្មតានៅខែដំបូង យើងមិនចាំបាច់ផ្លាស់ប្តូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។
· នៅខែទី ២ ត្រូវប្តូរ ឬបន្ថែមទឹកឱ្យបានញឹកញាប់។
· បរិមាណទឹកត្រូវប្តូរអាស្រ័យលើគុណភាពទឹកស្រះ និងទំហំ នៃការចិញ្ចឹម។
· ជាទូទៅ យើងអាចប្តូរទឹកពី ១០ ទៅ ២០ ភាគរយ នៃផ្ទៃទឹកស្រះ ។
· ការប្តូរទឹកនេះ គឺត្រូវបូមយកលាមកបង្កង និងកាកសំណល់ ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែលបង្ហូរចូលការពារសត្វចង្រៃចូល ។
· ការដាក់ចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេខ្ពស់ ត្រូវធ្វើការផ្លាស់ប្តូរបរិមាណទឹកច្រើនជាងការចិញ្ចឹមបង្កងក្នុងកម្រិតដង់ស៊ីតេទាប។
· ចំពោះការចិញ្ចឹម ដោយប្រើចំណីស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ត្រូវផ្លាស់ប្តូរទឹកឱ្យបានច្រើនដែរ ។
· ត្រូវរក្សាកម្ពស់ទឹកក្នុងស្រះពី ១-១,៥ ម៉ែត្រ។