logo

ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី

ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី

ចំណីកែច្នៃ ត្រូវលាយច្របល់ចំណីបញ្ចូលគ្នាឱ្យសព្ទ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅ) រួចកិនចេញជាគ្រាប់សម្រាប់ផ្តល់ឱ្យបង្កងស៊ី។

ប្រភេទចំណី ដែលកែច្នៃរួចនេះ គឺសម្រាប់ប្រើតែ ១ ថ្ងៃប៉ុណ្ណោះ ។

ចំណីស្រស់ត្រូវលាងចំណីស្រស់ឱ្យស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កងស៊ី។

មិនត្រូវយកចំណីដែលងាប់ ឬ ខូចគុណភាពមកធ្វើជាចំណីបង្កងឡើយ ។

ចំពោះចំណីគ្រាប់មិនត្រូវប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។

បង្កងចាប់យកចំណីដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។

ការប្រើប្រាសវីតាមីន ដើម្បីបង្កើនសុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ (C) លាយជាមួយចំណីបាន ។

ការត្រួតពិនិត្យការលូតលាស់របស់បង្កងៈ យើងអាចកំណត់រយៈពេល ២០ ថ្ងៃម្តង ដើម្បីចាប់បង្កងមួយចំនួនពីកន្លែងចំណីទាំង ៤ យកមកថ្លឹង និងគិត រកទម្ងន់មធ្យម ។

បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែលមានបញ្ជាក់ក្នុងតារាងបរិមាណចំណី និងអត្រារស់របស់បង្កង យើងអាចគណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ។

ហើយបន្ទាប់មកទៀត យើងអាចគណនាបរិមាណចំណីដែលត្រូវផ្តល់ឱ្យបង្កងស៊ី នៅដំណាក់កាលបន្ទាប់ ។