· ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្តល់ឱ្យបង្កងនៅខែដំបូង និងខែបន្ទាប់ ។
· ចំណែកប្រភេទចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្តាម ខ្យង ។ល ។ ដែលមាន តម្លៃថោកនៅរដូវវស្សាក៏អាចផ្តល់ជាចំណីបង្កងបានដែរ។
· ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការលូតលាស់លឿន និងបានកាត់បន្ថយការចំណាយលើ ការទិញចំណីគ្រាប់ ប៉ុន្តែចំណីស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផងដែរ ។
· ត្រូវមានកន្ត្រងចំណី ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែលត្រូវផ្តល់ឱ្យបង្កងស៊ី។
· យើងត្រូវដាក់កន្ត្រងចំណីចំនួន ៤ នៅតាម ជ្រុងស្រះ ហើយកន្ត្រងនីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកម្ពស់ ១០ សង់ទីម៉ែត្រ ។
· កន្ត្រងនីមួយៗគួរមានទំហំ ១ ម៉ែត្រការេ៉ ។
· រាល់ពេលផ្តល់ចំណីត្រូវបាចចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណីបន្ថែមនៅក្នុងកន្ត្រងចំណី ប្រហែល ១ ភាគរយនៃបរិមាណចំណីសរុប ។
· ក្រោយពីផ្តល់ចំណីបានរយៈពេល ១ ម៉ោង ត្រូវត្រួតពិនិត្យមើលកន្ត្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណីអស់បញ្ជាក់ថាចំណីគ្រប់ល្មមសម្រាប់បង្កង។
· បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយចំណីនៅពេលដាក់ចំណីលើកក្រោយ។
· ប៉ុន្តែបើបង្កងស៊ី ចំណីអស់លឿន យើងត្រូវបង្កើនបរិមាណចំណីនៅពេលដាក់ចំណីលើកក្រោយ ។
· អត្រាផ្តល់ចំណេះ ត្រូវផ្តល់ចំណីឱ្យបង្កងស៊ីចំនួន ២ ដង ក្នុង១ថ្ងៃ គឺនៅម៉ោង ៦-៧ ព្រឹក និងម៉ោង ៤-៥ ល្ងាច ។
· ពេលព្រឹកត្រូវផ្តល់ចំណី ៣០ ភាគរយ នៃ បរិមាណចំណីទាំងអស់ និងនៅពេលល្ងាចផ្តល់ ៧០ ភាគរយ នៃបរិមាណ ចំណីដែលនៅសល់ ។
· មុនពេលដាក់ចំណី ត្រូវសំអាតកន្រ្តងឱ្យបានស្អាតជាមុនសិនរួចទើបដាក់ចំណីថ្មីចូល ។
· បរិមាណចំណីត្រូវផ្តល់ឱ្យបង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់របស់វា និងគិតតាមទំងន់បង្កងសរុបដែលមាននៅក្នុងស្រះ (មើលតារាងខាងក្រោម)។