logo

ការចិញ្ចឹមចម្រុះជាមួយត្រី

ការចិញ្ចឹមចម្រុះជាមួយត្រី

·       យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអគុណភាពទឹកស្រះ ។

·       ការចិញ្ចឹមចម្រុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ។

·       សម្រាប់ប្រភេទត្រីដាក់ចិញ្ចឹមចម្រុះជាមួយបង្កង គឺជាប្រភេទត្រីដែល រស់នៅស្រទាប់លើ និងស្រទាប់កណ្តាល និងជាប្រភេទត្រីដែលមិនប្រជែង ចំណីជាមួយបង្កង ដូចជា ប្រភេទត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រីឆ្អិនជាដើម ។

·       ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ ១ក្បាលក្នុង ៥ ទៅ ១០ ម៉ែត្រការេនៃផ្ទៃទឹកស្រះ ។