· ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាពល្អ យើងត្រូវយកចិត្តទុកដាក់ ចំណុចសំខាន់ៗដូចខាងក្រោម :
- គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជដែលមានទំនុកចិត្ត និងមានលិខិតបញ្ជាក់អំពីគុណភាព។
- បើសិនមានលទ្ធភាពយើងគួរជ្រើសរើសយក តែកូនបង្កងពូជឈ្មោលសុទ្ធសម្រាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
- ម៉្យាងទៀតត្រូវជ្រើសរើសកូនបង្កងពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី ៣ សង់ទីម៉ែត្រឡើងទៅ ដែលមានទំហំប៉ុនគ្នា មានសុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងដង្កៀបគ្រប់គ្រាន់ ។
· លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ
- ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាលមានលក្ខណៈស្របគ្នា។
- បើសិនជាពុក មាត់របស់វាមានរាងជាអក្សរវ៉េ (V) បញ្ជាក់ថាកូនបង្កងមានសុខភាពខ្សោយ ។
- មានសកម្មភាពហែលរហ័សរហួន។
- នៅពេលផ្តាច់ចរន្តខ្យល់អុកស៊ីសែនកូន បង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែកខាងលើនៃផ្ទៃទឹក ។
- ម៉្យាងទៀត កូនបង្កងមានសុខភាពល្អ គឺគេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ខៀវថ្លា។
- ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួនរបស់វាមានពណ៌ស ស្រអាប់ ហើយគំរបកំភ្លៀងរបស់វាមានពណ៌ខ្មៅ ។