- ត្រីប្រាចូលចិត្តស៊ីចំណីរស់ ដូច្នេះវាស៊ីគ្នាពេលនៅតូច ជាពិសេសពេលកូនត្រីម្សៅដែលទើបអស់អាហារបម្រុងក្នុងខ្លួន ដែលបានបង្ហាញយ៉ាងច្បាស់អំពីចរឹកលក្ខណៈជាត្រីស៊ីសាច់ និងស៊ីគ្នាទៅវិញទៅមក។
- ដើម្បីកាត់បន្ថយកូនត្រីស៊ីគ្នា កសិករត្រូវប្រញ៉ាប់ផ្ទេរវាទៅផ្សាំក្នុងស្រះ បើមិនដូចច្នេះទេពួកវានឹងបន្តស៊ីគ្នាទៅវិញទៅមក បើចំណីផ្តល់ឱ្យមិនគ្រប់គ្រាន់។
- ក្រពះរបស់វាធំអាចទាញយឺត និងមានរាងជាអក្សរ យូ ឬអ៊ុយ (U)។
- ពោះវៀនត្រីប្រាខ្លី មិនបត់បែនច្រើន ស្ថិតនៅក្រោមប្លោកខ្យល់ ជិតប្រដាប់បន្តពូជ។
- ក្នុងដំណាក់កាលចិញ្ចឹមបំប៉នកូនត្រីម្សៅក្នុងស្រះ ក្រៅពីចំណីដែលបានផ្តល់ ត្រីអាចស៊ីប្រភេទសត្វប្លង់តុងដែលមានទំហំតូច និងពេលត្រីធំមានលក្ខណៈស៊ីចម្រុះនៅស្រទាប់បាត ដូចជាស្លែរ ឫសរុក្ខជាតិ បន្លែទឹក កំពឹស ក្តាម ខ្យង សត្វល្អិត និងត្រីតូចៗជាដើម។
- នៅក្នុងស្រះចិញ្ចឹម ត្រីប្រាមានសមត្ថភាពសម្របខ្លួនជាមួយនឹងប្រភេទចំណីជាច្រើនប្រភេទដូចជា ចំណីផ្សំ កន្ទក់ កាកសំណល់ផ្ទះបាយ បន្លែ និងចំណីគ្រាប់ពីក្រុមហ៊ុន។
- ចំណីដែលផ្សំពីប្រភេទសាច់មានកម្រិតប្រូតេអុីនខ្ពស់ ធ្វើឱ្យត្រីប្រាមានការលូតលាស់ និងធំធាត់លឿន (Nguyễn Văn Kiểm, 2004)។