logo

លក្ខណៈជីវសាស្ត្ររបស់ត្រីប្រា

លក្ខណៈជីវសាស្ត្ររបស់ត្រីប្រា

·       ត្រីប្រាមានឈ្មោះវិទ្យាសាស្ត្រ Pangasius hypophthalamus (Sauvage ១៨៧៨) ស្ថិតក្នុងអម្បូរ Pangasiidae ជាប្រភេទត្រីដែលរស់នៅ និងបន្លាស់ទីពីតំបន់មួយទៅតំបន់មួយនៅក្នុងប្រទេសនៃតំបន់ អាស៊ី ជាពិសេសនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

·       ត្រីប្រាជាប្រភេទត្រីដែលប្រជាកសិករមានការពេញនិយមចូលចិត្តចិញ្ចឹមនៅក្នុងស្រះ និងបែរ ដោយសារវាមានចរិកស៊ីចំណីចម្រុះ លូតលាស់លឿន ធន់នឹងជម្ងឺ អាចរស់នៅបានក្នុងលក្ខខណ្ឌដែលមាន កម្រិតអុកស៊ីសែនរលាយក្នុងទឹកទាប។

·       តាមការសិក្សាសង្កេតឃើញថា ចាប់ពីខែតុលា ដល់ខែខុសភា ត្រីប្រាតែងធ្វើការបន្លាស់ទីបញ្ច្រាស់ចរន្តទឹកទៅប៉ែកខាងលើនៃទន្លេមេគង្គ និងបន្លាស់ទីត្រឡប់មកវិញតាមបណ្តោយ ចរន្តទឹកចុះមកប៉ែកខាងក្រោមនៃទន្លេមេគង្គ ចាប់ពីខែឧសភា ដល់ខែកញ្ញា រៀងរាល់ឆ្នាំ។