logo

ការរៀបចំចំពោះស្រះថ្មី

ការរៀបចំចំពោះស្រះថ្មី

រូបភាពទី១៥ បាចកំបោរ១០-១៥គក្រ/១០០ម២រួចហាលស្រះ០៥-០៧ថ្ងៃ

រូបភាពទី១៦ បូមទឹកដាក់ដោយក្រាលកៅស៊ូ ឬតង់ការពារខូចបាតស្រះ ចងស្បៃនៅក្បាលបូមការពារត្រី ឬសត្វចង្រៃ

រូបភាពទី១៧ ចងស្បៃព័ន្ធជុំវិញការពារត្រីកាច និងសត្វកាចដទៃទៀតចូលស្រះ

រូបភាពទី១៨ បង្កើនសារធាតុចិញ្ចឹមក្នុងស្រះសម្រាប់ត្រីដោយប្រើប្រាស់ជី

(ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)

·       ការប្រើប្រាស់កំបោរមានសារៈប្រយោជន៍ដូចខាងក្រោមៈ

  •  ជួយកែលំអគុណភាពទឹក និងគុណភាពដីស្រះដែលមាន​ ជាតិអាស៊ីត
  •   សម្លាប់ពពួកសត្វចង្រៃមួយចំនួនក្នុងស្រះដែលស៊ីត្រី
  •   កាត់បន្ថយភាពល្អក់នៃទឹកស្រះ

·       គួរប្រើប្រាស់ដាក់ជីលាមកសត្វ ក្នុងបរិមាណដូចខាងក្រោម:

  •   ជីលាមកគោ-ក្របី ៦០-៨០ គ.គ្រ/១០០ម២
  •   ឬជីលាមកជ្រូកសើម ២០-៣៥ គ.ក្រ/១០០ម២
  •   ឬជីលាមកមាន់ ទាសើម ១០-១៥ គ.ក្រ/១០០ម២
  •   ឬជីបៃតង(ទន្ទ្រានខែត្រ...)២០-៣០ គ.ក្រ/១០០ម២