ដំណំាដំឡូងមី (Manihot esculenta Crantz) គឹជាផលិតកម្មដំណាំធំជាងគេលំដាប់ទី២នៅកម្ពុជាបន្ទាប់ពីដំណាំស្រូវ។
ដំណាំដំឡូងមីភាគច្រើនដាំដុះដោយកសិករខ្នាតតូចសម្រាប់ជាអាហារបន្ថែមលើអង្ករជាអាហារប្រចាំថ្ងៃសម្រាប់ជាចំណីសត្វ និងសម្រាប់យកធ្វើជាម្សៅមី។ជាចម្បងក៏សម្រាប់នាំចេញជាមើមស្រស់ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។មើមដំឡូងមីភាគច្រើនដែលផលិតនៅប្រទេសកម្ពុជា ត្រូវនាំចេញតាមរយៈប្រទេសថៃ និងវៀតណាម
ហើយមានតែមួយភាគតូចប៉ុណ្ណោះ ត្រូវបានកែច្នៃក្នុងរោងចក្រខ្នាតតូចតាមមូលដ្ឋានក្នុងប្រទេស។