ដោយស្វាយចន្ទីគ្មានឫសកែវរឹងមាំ ងាយនឹងដួលរលំដោយខ្យល់បក់ខ្លាំង និងមានដង្កូវច្រើនចោះគល់ ការពូនគល់គឺ ជាការចាំបាច់ ពិសេសចម្ការប្រភេទដីខ្សាច់។ នៅពេលស្វាយចន្ទីមានអាយុក្រោម ៤ឆ្នាំ រាល់ពេលនៃការដាក់ជីត្រូវពូនគល់ដោយត្រាក់ទ័រ។ ពេលពូនគល់ដោយត្រាក់ទ័រ គួររុញដីផ្ទប់ទៅនឹងគល់ចន្ទីនៅទិសខាងកើតមុន ឱ្យគ្រប់ចំនួនដើមដែលត្រូវពូនគល់ជាមុនសិន ព្រោះខ្យល់តែងតែបក់ខ្លាំងពីទិសខាងលិច។ ការធ្វើបែបនេះបង្ការក្រែងយើងគ្មានលទ្ធភាពធ្វើទាន់ពេលវេលា។ ដល់ឆ្នាំក្រោយទើបយើងរុញដីផ្ទប់ទៅនឹងគល់នៅទិសខាងលិចវិញម្តង។