ដំណាំស្រូវមានការលូតលាស់ល្អ និងការលូតលាស់ស្មើភាពគ្នា អាចផ្តល់ទិន្នផលខ្ពស់។
គ្រាប់ពូជដែលមានគុណភាពល្អមិនអាចសម្រេចបានដោយងាយស្រួល ដោយគ្រាន់តែមានការត្រួតពិនិត្យនឹងភ្នែកនោះទេ។ វាត្រូវបានណែនាំឱ្យទិញគ្រាប់ពូជស្រូវដែលមានគុណភាពល្អពីប្រភពដែលអាចទុកចិត្តបាន ដែលធានាទៅលើគ្មានវត្តមានសត្វល្អិត និងជំងឺ ទទួលបានអត្រាដំណុះល្អ និងភាពសុទ្ធនៃគ្រាប់ពូជ។
អនុវត្តវិធីសាស្រ្ដត្រាំទឹកអំបិលនៃគ្រាប់ពូជស្រូវ ដើម្បីបែងចែកគ្រាប់ពូជស្រូវដែលលូតលាស់ពេញលេញ ចេញពីគ្រាប់ពូជដែលលូតលាស់មិនពេញលេញប និងដើម្បីគ្រប់គ្រងជំងឺណេម៉ាតូតដែលកើតចេញពីគ្រាប់ពូជ។ តាមរយៈការអនុវត្តវិធីសាស្រ្តនេះ ជំងឺណេម៉ាតូតប្រហែល ៥០ភាគរយ កើតពីគ្រាប់ពូជអាចត្រូវបានបង្ក្រាប។