· ត្រូវប្រាកដថាមេជ្រូកកើតកូនអស់ និងត្រួតពិនិត្យមើលចំនួនសុក ទៅតាមចំនួនកូនជ្រូក ដែលបានកើត ហើយជាទូទៅសុកនឹងធ្លាក់អស់ ២-៤ ម៉ោង ក្រោយពេលកើតកូនចុងក្រោយ។
· ដើម្បីឱ្យប្រាកដថាសុកធ្លាក់អស់ ត្រូវចាក់អុកស៊ីតូស៊ីន ២ សេសេ (ម.ល) ដល់មេជ្រូក ។
· ក្រោយពេលកើតភ្លាម ត្រូវប្រញាប់ចាប់កូនជ្រូកឱ្យបៅទឹកដោះដំបូងបានគ្រប់កូន ព្រោះវា សំបូរថាមពល និងអង់ទីគ័រ៍ សំរាប់ការពារជំងឺ។
· ទឹកដោះដំបូងមានច្រើនតែក្នុងរយៈពេល ២-៣ ម៉ោងប៉ុណ្ណោះ ។
· បន្ទាប់មក ត្រូវកាត់ធ្មេញស្រួចទាំង ៨ (ធ្មេញព្រៃ ៤ ខាងលើ និង ៤ ខាងក្រោម) ដោយប្រើកន្ត្រៃកាត់ក្រចក ឬកន្ត្រៃកាត់ធ្មេញ ដែលបានសំលាប់មេរោគបានល្អ ហើយកាត់យក ផ្នែកស្រួចខាងលើចេញ ២ ភាគ ៣ ធ្វើយ៉ាងណាកុំឱ្យមុតរបួសដល់អញ្ចាញធ្មេញ។
· ការកាត់នេះកាន់តែឆាប់កាន់តែល្អ (ក្រោយកើត ១ ថ្ងៃ) ព្រោះធ្មេញកូនជ្រូកនៅខ្ចី ទន់ មិនបែក និងមិនមាន ឈាមហូរច្រើន។
· ការអនុវត្តបែបនេះ ដើម្បីការពារកុំឱ្យកូនជ្រូកខាំគ្នា និងខាំដោះមេរបស់វា នៅពេលបៅ។
· ក្រោយពេលកាត់ធ្មេញរួច យើងអាចកាត់កន្ទុយដោយប្រើកាំបិត ឬឡាម ដែល បានសំលាប់មេរោគរួច យើងអាចកាត់ ៣ ភាគ ៤ នៃប្រវែងកន្ទុយទាំងអស់ បន្ទាប់មកត្រូវលាប អីយ៉ូឌីន ដើម្បីការពារការចំលងមេរោគចូល។
· ការកាត់កន្ទុយ គឺដើម្បីកាត់បន្ថយការខាំគ្នា ចំណាយថាមពលឥតប្រយោជន៍ និងការចំលងមេរោគ ។