· ពូជហៃណាំ : មានដើមកំណើតនៅប្រទេសចិន មានរូបរាង ត្រចៀកក្រាស់ មាឌតូច សំបុរស ឬស-ខ្មៅ ចិញ្ចឹមពី ១០ ទៅ ១៥ ខែ មានទំងន់ ១០០ គ.ក ។
· ពូជជ្រូកកណ្តុរ : មានប្រភពពីប្រទេសឥណ្ឌា មានរូបរាងក្បាលដូចកណ្តុរ ច្រមុះស្រួច ត្រចៀកស្រួច ខ្លួនខ្លី ខ្នងអ៊ែន ពោះធំ ចិញ្ចឹម ១ ឆ្នាំ ទំងន់ ៦០ គ.ក ។
· ពូជជ្រូកដំរីមានដើមកំណើតនៅប្រទេសកម្ពុជា មានរូបរាង ខ្នងធំ ក្បាលធំ មុខខុប ច្រមុះត្រង់ខ្លី ខ្លួនធំហើយក្រាស់ ពោះធំ ជើងមាំ ចិញ្ចឹម ១ ឆ្នាំ ទំងន់ ៨០ គ.ក។
· ពូជជ្រូកកំពត : មានប្រភពនៅខេត្តកំពត មានរូបរាង មានច្រមុះវែង ខ្នងអ៊ែន ពោះធំ រោមខ្លី សំបុរខ្មៅ ចិញ្ចឹម ៨ ខែ ទំងន់ ៦០ គ.ក។